ប៉ុន្តែ បើទ្រង់នាំគេទៅ ស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំង ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំសត្រូវ ដ្បិតព្រះអាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន»។
ទំនុកតម្កើង 102:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះតែសេចក្ដីថ្នាំងថ្នាក់ និងសេចក្ដីក្រោធរបស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះចោល។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែសេចក្ដីក្រេវក្រោធ និងព្រះពិរោធរបស់ព្រះអង្គ។ ប្រាកដមែន ព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះទូលបង្គំចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងទូលបង្គំយ៉ាងខ្លាំង ព្រះអង្គលើកទូលបង្គំបោះទៅឆ្ងាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះសេចក្ដីថ្នាំងថ្នាក់ នឹងសេចក្ដីក្រោធរបស់ទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ អាល់គីតាប ព្រោះទ្រង់ខឹង នឹងខ្ញុំយ៉ាងខ្លាំង ទ្រង់លើកខ្ញុំបោះទៅឆ្ងាយ។ |
ប៉ុន្តែ បើទ្រង់នាំគេទៅ ស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំង ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំសត្រូវ ដ្បិតព្រះអាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន»។
ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាប របស់ទូលបង្គំ។
គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះអំពើបាបរបស់ទូលបង្គំ។
ពេលព្រះអង្គវាយផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត វិនាសហិនហោចដូចកណ្ដៀរស៊ី ប្រាកដមែន មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើម។ –បង្អង់
៙ ពេលព្រលឹងខ្ញុំប្លុងទៅ ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ មានទាំងសម្រែកអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។
ព្រះយេហូវ៉ាសុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។
ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។