Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ​ហើយ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 យើង​ខ្ញុំ​បាត់​បង់​កិត្តិយស យើង​ខ្ញុំ​ត្រូវ​វេទនា ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ‌ហើយ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

16 យើង​ខ្ញុំ​បាត់​បង់​កិត្តិយស យើង​ខ្ញុំ​ត្រូវ​វេទនា ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!

សូមមើលជំពូក ចម្លង




បរិទេវ 5:16
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ចេញ​ពី​ក្បាល​ខ្ញុំ​ផង។


ព្រះ‌អង្គ​បាន​ផ្ដាច់​សេចក្ដី​សញ្ញា ជាមួយ​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​បាន​បង្អាប់​មកុដ​របស់​គេ ដោយ​ទម្លាក់​ចុះ​ទៅ​ដី។


សេចក្ដី​សុចរិត​រមែង​លើក​តម្កើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស ដល់​សាសន៍​ណាៗ​ក៏​ដោយ។


ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ មកុដ​ស្តេច​ក៏មិន​នៅ​ជាប់គ្រប់​ជំនាន់ដែរ។


ដ្បិត​ក្រុង​យេរូ‌សាឡិម​ខ្ទេច‌ខ្ទី​ហើយ ស្រុក​យូដា​ក៏​បាន​ដួល​ដែរ ដោយ​ព្រោះ​អណ្ដាត និង​អំពើ​របស់​គេ​ដែលប្រឆាំងនឹង​ព្រះ​យេហូវ៉ា គឺ​បន្ថោក​ដល់​សិរី​រុងរឿង​របស់​ព្រះ‌អង្គ។


ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។


តើ​អ្នក​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​អ្នក​ទេ​ឬ? ដោយ​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក ក្នុង​កាល​ដែល​ព្រះ‌អង្គ កំពុង​តែ​នាំ​អ្នក​តាម​ផ្លូវ​នោះ


អំពើ​ទុច្ចរិត​របស់​អ្នក នឹង​វាយ​ផ្ចាល​អ្នក ហើយ​ការ​រា​ថយ​របស់​អ្នក នឹង​ស្ដី​បន្ទោស​អ្នក​វិញ។ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ឥត​មាន​ចិត្ត​កោត​ខ្លាច ដល់​យើង​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អង្គ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ។


គឺ​ជា​ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត និង​អំពើ​របស់​អ្នក ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​អ្នក នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​អ្នក ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​អ្នក​ហើយ។


ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។


ព្រះ‌យេហូវ៉ា​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្តិ​ព្រះ‌អង្គ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ ពិចា‌រណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំលោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់ មាន​សេចក្ដី​វេទនា ចិត្ត​ខ្ញុំ​ម្ចាស់​ទុរន់‌ទុរា ចិត្ត​ខ្ញុំ​ម្ចាស់​ក្រឡាប់​ចុះ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ម្ចាស់​បាន​បះ‌បោរ​ជា​ខ្លាំង​ហើយ នៅ​ខាង​ក្រៅ​ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្ដី​ស្លាប់​ដែរ


ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល​ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ


ម្ដេច​បាន​ជា​ព្រះ‌អម្ចាស់​គ្រប​បាំង​កូន​ស្រី នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់! ព្រះ​អង្គ​បាន​ទម្លាក់​លម្អ​របស់​អ៊ីស្រា‌អែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ព្រះ‌អង្គ​មិន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់​នោះ​ទេ។


នេះ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា និង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​បាន​កម្ចាយ​ឈាម មនុស្ស​សុចរិត​នៅ​ក្នុង​ទី​ក្រុង។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ។


ហេតុ​នេះ​ហើយ​បានជា​យើង​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ចុក​ចាប់ ព្រោះ​តែ​អំពើ​បាប​របស់​ឯង។


កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


យើង​នឹង​មក​នៅ​ពេល​ឆាប់ៗ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​មាន​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដណ្តើម​យក​មកុដ​របស់​អ្នក​បាន។


គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម