ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ?
ទំនុកតម្កើង 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះអង្គសម្ងំស្ងៀមដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម៉្លេះ ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដី ទុក្ខលំបាកដូច្នេះ អាល់គីតាប អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅឆ្ងាយម៉្លេះ? នៅពេលខ្ញុំមានអាសន្ន ហេតុអ្វីបានជាទ្រង់សំងំស្ងៀមដូច្នេះ? |
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ?
ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ តែខ្ញុំមើលព្រះអង្គមិនឃើញ ហើយព្រះអង្គពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
កាលណាព្រះអង្គប្រោស ឲ្យមានសេចក្ដីស្រាកស្រាន្ត តើអ្នកណាអាចធ្វើឲ្យកម្រើកឡើងបាន? កាលណាព្រះអង្គលាក់ព្រះភក្ត្រ តើអ្នកណាមើលព្រះអង្គឃើញ? ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ ឬស្តាប់ពាក្យស្រែកថ្ងូររបស់ទូលបង្គំដូច្នេះ?
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើព្រះអង្គ ចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំ ឈរយ៉ាងរឹងមាំ ដោយព្រះគុណព្រះអង្គ កាលព្រះអង្គបានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានចិត្តតក់ស្លុតជាខ្លាំង។
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ? ហេតុអ្វីបានជាព្រះអង្គភ្លេចទុក្ខវេទនា និងសេចក្ដីថប់ព្រួយរបស់យើងខ្ញុំដូច្នេះ?
ដ្បិតព្រលឹងយើងខ្ញុំស្រុតចុះដល់ធូលីដីហើយ ខ្លួនប្រាណយើងខ្ញុំក៏ជាប់នៅនឹងដីដែរ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ព្រលឹងទូលបង្គំចោល ហេតុអ្វីបានជាព្រះអង្គ លាក់ព្រះភក្ត្រនឹងទូលបង្គំ?
ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដំណើរ ដែលឈប់សំណាក់តែមួយយប់ដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែ ដែលពុំអាចនឹងជួយសង្គ្រោះបាន? ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់កណ្ដាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមព្រះអង្គដែរ សូមកុំលះចោលយើងខ្ញុំឡើយ។