ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?»
ជនគណនា 27:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ កូនរបស់នុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើគាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានរសអុលឡោះនៅជាមួយមក ហើយដាក់ដៃលើគាត់។ |
ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?»
លោកម៉ូសេមានប្រសាសន៍ទៅលោកយ៉ូស្វេថា៖ «ចូរទៅកេណ្ឌមនុស្សខ្លះមក ហើយចេញទៅច្បាំងជាមួយសាសន៍អាម៉ាឡេក។ ស្អែក ខ្ញុំនឹងទៅឈរនៅលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះនៅដៃ»។
យើងបានឮគេនិយាយពីលោកថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន ហើយថា មានពន្លឺ យោបល់ និងប្រាជ្ញាដ៏វិសេសនៅក្នុងខ្លួន។
យើងនឹងចុះមកនិយាយជាមួយអ្នកនៅទីនោះ ហើយយើងនឹងយកវិញ្ញាណខ្លះ ដែលស្ថិតលើអ្នក ទៅដាក់លើគេ នោះគេនឹងជួយផ្ទុកបន្ទុកប្រជាជនទាំងនេះជាមួយអ្នក ដើម្បីកុំឲ្យអ្នកផ្ទុកបន្ទុកទាំងអស់នេះតែម្នាក់ឯង។
នេះហើយជាឈ្មោះរបស់មនុស្សដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយលោកម៉ូសេបានប្ដូរឈ្មោះហូសេ ជាកូនរបស់នុន ថាយ៉ូស្វេ។
គាត់ដាក់ដៃលើយ៉ូស្វេ ហើយប្រគល់មុខងារដល់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។
ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។
ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
កាលលោកប៉ុលបានដាក់ដៃលើគេ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេចាប់ផ្ដើមនិយាយភាសាដទៃ និងថ្លែងទំនាយ។
ដូច្នេះ បងប្អូនអើយ ចូររើសប្រាំពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យបំពេញការងារនេះ។
ព្រះយេហូវ៉ាក៏ខ្ញាល់នឹងខ្ញុំដែរ ដោយព្រោះអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា "អ្នកក៏មិនត្រូវចូលទៅក្នុងស្រុកនោះដែរ។
នៅវេលានោះ ខ្ញុំបានបង្គាប់យ៉ូស្វេថា "ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើចំពោះស្តេចទាំងពីរនេះហើយ ព្រះយេហូវ៉ាក៏នឹងធ្វើចំពោះទាំងនគរទាំងប៉ុន្មានដែលអ្នកនឹងឆ្លងចូលទៅយ៉ាងនោះដែរ។
ប៉ុន្ដែ ត្រូវបង្គាប់យ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងគាត់វិញ ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខប្រជាជននេះ ហើយចែកស្រុកដែលអ្នកនឹងមើលឃើញនោះ ទុកជាមត៌ករបស់គេ" ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតដល់ហើយ។ ចូរហៅយ៉ូស្វេមក ហើយចូលទៅក្នុងត្រសាលជំនុំ ដើម្បីឲ្យយើងបានប្រគល់បន្ទុកលើលោក»។ ដូច្នេះ លោកម៉ូសេ និងលោកយ៉ូស្វេក៏ចូលទៅក្នុងត្រសាលជំនុំ។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងយាងនាំមុខអ្នក។ ព្រះអង្គនឹងបំផ្លាញសាសន៍ទាំងនេះចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុកទាំងនេះ។ លោកយ៉ូស្វេនឹងនាំមុខអ្នកឆ្លងទៅ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល។
ឯលោកយ៉ូស្វេ ជាកូនរបស់លោកនុន មានចិត្តពេញដោយប្រាជ្ញាញាណ ព្រោះលោកម៉ូសេបានដាក់ដៃលើលោក ហើយប្រជាជនអ៊ីស្រាអែលក៏ស្តាប់តាមលោក ដោយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។
កុំប្រញាប់ដាក់ដៃលើអ្នកណា ហើយកុំចូលរួមក្នុងអំពើបាបរបស់ដទៃឡើយ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
អំពីសេចក្តីបង្រៀនខាងការជ្រមុជទឹក ការដាក់ដៃលើ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះទោសអស់កល្បជានិច្ចនោះទៀតឡើយ។
យើងខ្ញុំធ្លាប់ស្តាប់បង្គាប់លោកម៉ូសេក្នុងគ្រប់ការទាំងអស់យ៉ាងណា យើងក៏នឹងស្តាប់បង្គាប់តាមលោកយ៉ាងណានោះដែរ។ សូមឲ្យតែព្រះយេហូវ៉ា ជាព្រះរបស់លោក បានគង់ជាមួយលោក ដូចព្រះអង្គបានគង់ជាមួយលោកម៉ូសេចុះ!
គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើយែបថា រួចលោកបានធ្វើដំណើរកាត់ស្រុកកាឡាត និងស្រុកម៉ាណាសេ បន្តទៅដល់មីសប៉ាក្នុងស្រុកកាឡាត ហើយចេញពីមីសប៉ាស្រុកកាឡាត បន្តទៅឯពួកអាំម៉ូន។
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។ លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាបានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា មកក្នុងកណ្ដាប់ដៃរបស់លោក។ លោកមានកម្លាំងឈ្នះលើស្តេចគូសាន-រីសាថែម។
មានយុវជនម្នាក់ទូលថា៖ «ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចម្បាំង ក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាក៏គង់ជាមួយអ្នកនោះ»។