Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 13:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នេះ​ហើយ​ជា​ឈ្មោះ​របស់​មនុស្ស​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​លោក​ម៉ូសេ​បាន​ប្ដូរ​ឈ្មោះ​ហូសេ ជា​កូន​របស់​នុន ថា​យ៉ូស្វេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា យ៉ូស្វេ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នេះ​ហើយ​ជា​ឈ្មោះ​នៃ​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ម៉ូសេ​ក៏​ហៅ​ហូសេ ជា​កូន​នុន​ថា យ៉ូស្វេ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​ម៉ូសា​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ ម៉ូសា​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា​យ៉ូស្វេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 13:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌សាម៉ា​បង្កើត​នុន នុន​បង្កើត​យ៉ូស្វេ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូស្វេ​ថា៖ «ចូរ​ទៅ​កេណ្ឌ​មនុស្ស​ខ្លះ​មក ហើយ​ចេញ​ទៅច្បាំង​ជា‌មួយ​សាសន៍​អាម៉ា‌ឡេក។ ស្អែក ខ្ញុំ​នឹង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះ​នៅ​ដៃ»។


នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អូសៀស ព្រះ​បាទ​យ៉ូថាម ព្រះ​បាទ​អេហាស និង​ព្រះ​បាទ​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា និង​ក្នុង​គ្រា​ដែល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។


កុល‌សម្ព័ន្ធ​កាដ គឺ​កេអួល ជា​កូន​របស់​ម៉ាគី។


«ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ​របស់​ឪពុក​គេ ហើយ​គ្រប់​គ្នា​ត្រូវ​តែ​ជា​មេ​ដឹក‌នាំ​ក្នុង​ចំណោម​ពួកគេ»។


កុល‌សម្ព័ន្ធ​អេប្រាអិម គឺ​ហូសេ ជា​កូន​របស់​នុន។


អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ្នក​រាល់​គ្នា​រស់​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ។


ក្នុង​ចំណោម​អស់​អ្នក​ដើរ​សង្កេត​មើល​ស្រុក គឺលោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ កូន​របស់​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​គាត់


បុព្វ‌បុរស​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​យក​មក​ជា‌មួយ​លោក​យ៉ូស្វេ ពេល​គេ​ចាប់​យក​ទឹកដីពី​សាសន៍​នានា ដែល​ព្រះ​បាន​បណ្តេញ​ចេញ​ពី​មុខ​បុព្វ‌បុរស​របស់​យើង។ រោង​នោះ នៅ​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ


ដូច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖ «យើង​នឹង​ហៅ​អស់​អ្នក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង ថា​ជា​ប្រជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ហៅ​សាសន៍​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា


លោក​ម៉ូសេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន បាន​ចូល​មក ហើយ​សូត្រ​អស់​ទាំង​ព្រះ​បន្ទូលទាំង​ប៉ុន្មាន​នៃ​បទ​ចម្រៀង​នេះ ឲ្យ​ប្រជា‌ជន​ទាំង​អស់​បាន​ស្តាប់។


ដ្បិត ប្រសិន‌បើ​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​សម្រាក​មែន នោះ​ព្រះ​មិន​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម