Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ព្រះ‌យេហូវ៉ា​ក៏​ខ្ញាល់​នឹង​ខ្ញុំ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "អ្នក​ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ក៏​ទ្រង់​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា ទ្រង់​មាន​បន្ទូល​ថា ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ព្រោះ​តែ​អ្នក​រាល់​គ្នាអុលឡោះ‌តាអាឡា​ក៏​ខឹង​នឹង​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:37
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ដោយ​ព្រោះ​អ្នក​មិន​បាន​ជឿ​ដល់​យើង ដើម្បី​លើក​យើង​ជា​បរិសុទ្ធ​នៅ​ចំពោះ​ភ្នែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ហេតុ​នោះ អ្នក​មិន​ត្រូវ​នាំ​ក្រុម​ជំនុំ​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​គេ​ឡើយ»។


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ កូន​របស់​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​គាត់


ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត​ទៅ ហើយ​មើល​ឲ្យ​ច្បាស់​នឹង​ភ្នែក​របស់​អ្នក​ចុះ ដ្បិត​អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ។


ប៉ុន្ដែ ត្រូវ​បង្គាប់​យ៉ូស្វេ ហើយ​លើក​ទឹក​ចិត្ត និង​ចម្រើន​កម្លាំង​គាត់​វិញ ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​ប្រជា‌ជន​នេះ ហើយ​ចែក​ស្រុក​ដែល​អ្នក​នឹង​មើល​ឃើញ​នោះ ទុក​ជា​មត៌ក​របស់​គេ" ។


លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ"។


អ្នក​នឹង​មើល​ស្រុក​នៅ​មុខ​អ្នក​ឃើញ តែ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ឲ្យ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ឡើយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជពង្សរបស់​អ្នក" ។ យើង​បាន​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ហើយ តែ​អ្នក​មិន​ត្រូវ​ឆ្លង​ទៅ​ឡើយ»។


ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​ខ្ញុំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​ស្បថ​មិន​ឲ្យ​ខ្ញុំ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ចូល​ទៅ​ក្នុង​ស្រុក​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​ទុក​ជា​មត៌ក​ឡើយ។


ដ្បិត​ខ្ញុំ​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ខ្ញុំ​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ទៅ​ឡើយ តែ​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​ទទួល​យក​ស្រុក​ល្អ​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម