Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ‌ទាន​ដែល​នៅ​ក្នុង​អ្នក ជា​អំណោយ​ទាន​ដែល​អ្នក​បាន​ទទួលដោយ​សារ​ទំនាយ កាល​ក្រុម‌ប្រឹក្សា​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 កុំ​ធ្វើព្រងើយ​នឹង​អំណោយទាន​ដែល​ស្ថិត​នៅក្នុង​អ្នក​ឡើយ ជា​អំណោយទាន​ដែល​ប្រទាន​មក​អ្នក តាមរយៈ​ពាក្យព្យាករ ជាមួយនឹង​ការដាក់​ដៃ​របស់​ពួក​ចាស់ទុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ឡើយ​ ជា​អំណោយ​ទាន​ដែល​បាន​ប្រទាន​មក​អ្នក​តាមរយៈ​ការ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ទៀត​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កុំ​ធ្វេស‌ប្រហែស​នឹង​ព្រះ‌អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​ព្រះ‌អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​ព្រះ‌អម្ចាស់ និង​ដោយ​ក្រុម​ព្រឹទ្ធា‌ចារ្យ*​បាន​ដាក់​ដៃ*​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កុំ​ឲ្យ​ធ្វេស​នឹង​អំណោយ​ទាន ដែល​សណ្ឋិត​លើ​អ្នក ដែល​បាន​ប្រទាន​មក​អ្នក​ដោយ​សេចក្ដី​ទំនាយ ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់ និង​ដោយ​ក្រុម​អះលី‌ជំអះ​បាន​ដាក់​ដៃ​លើ

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 4:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ផ្ញើ​ជំនួយ​នោះ​ទៅ​ពួក​ចាស់​ទុំ ដោយ​សារ​ដៃលោក​បា‌ណា‌បាស និង​លោក​សុល។


ពេល​នោះ ក្រោយ​ពី​បាន​តម និង​អធិស្ឋាន​រួច​ហើយ គេ​ក៏​ដាក់​ដៃ​លើ​លោក​ទាំង​ពីរ ហើយ​ចាត់​ពួក​លោក​ឲ្យ​ចេញ​ទៅ។


កាល​លោក​ប៉ុល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​ចាប់​ផ្ដើម​និយាយ​ភាសា​ដទៃ និងថ្លែង​ទំនាយ។


ដូច​មាន​សម្តេច​សង្ឃ និង​ក្រុម‌ប្រឹក្សា​របស់​ពួក​ចាស់​ទុំ​ទាំង​មូល ជា​បន្ទាល់​ពី​ខ្ញុំ​ស្រាប់។ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នោះ យក​ទៅ​ជូន​ពួក​បង‌ប្អូន​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅចាប់​ចង​អស់​អ្នក​ដែល​នៅ​ទី​នោះ ហើយ​នាំ​ពួក​គេ​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡិម»។


គេ​នាំ​អ្នក​ទាំង​នេះ​មក​ឈរ​នៅ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ហើយ​ដាក់​ដៃ​លើ​គេ។


ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ដាក់​ដៃ​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ


ធីម៉ូថេ កូន​អើយ ខ្ញុំ​សូម​ប្រគល់​ពាក្យ​បណ្ដាំ​នេះ​ទុក​នឹង​អ្នក តាម​ទំនាយ​ដែល​បាន​ថ្លែង​អំពី​អ្នក​កាល​ពី​មុន ដើម្បី​ឲ្យ​អ្នក​បាន​តយុទ្ធ​យ៉ាង​ល្អ ដោយ​សារ​សេចក្ដី​ទាំង​នេះ


ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ហើយ​បំពេញ​មុខ​ងារ​នេះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទាំ​ងអស់‌បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។


ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។


កុំទទួល​ពាក្យ​ចោទ​ប្រកាន់ទាស់​នឹង​ចាស់​ទុំ​ណា​ម្នាក់​ឡើយ លើក​លែង​តែ​មាន​ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់។


កុំ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ហើយ​កុំ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​ដទៃ​ឡើយ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។


ចូរ​ត​យុទ្ធ​ឲ្យ​បាន​ល្អខាង​ជំនឿ ចូរចាប់​ជីវិត​អស់​កល្ប​ជានិច្ចឲ្យ​ជាប់ ជា​ជីវិត​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំឭក​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ‌ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម