Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កុល‌សម្ព័ន្ធ​អេប្រាអិម គឺ​ហូសេ ជា​កូន​របស់​នុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហូសេ​ជា​កូន​នុន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​១

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។

សូមមើលជំពូក ចម្លង




ជន‌គណនា 13:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌សាម៉ា​បង្កើត​នុន នុន​បង្កើត​យ៉ូស្វេ។


ដូច្នេះ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ជា‌មួយ​យ៉ូស្វេ ជា​ជំនួយ​ការ​របស់​លោក ហើយ​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ។


កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​ប្រជា‌ជន​ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ គាត់​ក៏​ជម្រាប​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សូរ​ចម្បាំង​នៅ​ក្នុង​ជំរំ»។


ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ដែល​ជា​អ្នក​ជំនួយ​របស់​លោក​ម៉ូសេ តាំង​ពី​កំលោះ​មក ពោល​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ!»


នេះ​ហើយ​ជា​ឈ្មោះ​របស់​មនុស្ស​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​លោក​ម៉ូសេ​បាន​ប្ដូរ​ឈ្មោះ​ហូសេ ជា​កូន​របស់​នុន ថា​យ៉ូស្វេ។


កុល‌សម្ព័ន្ធ​អ៊ីសាខារ គឺ​យីកាល ជា​កូន​របស់​យ៉ូសែប។


កុល‌សម្ព័ន្ធ​បេនយ៉ាមីន គឺ​ប៉ាលធី ជា​កូន​របស់​រ៉ាភូ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ជិត​ដល់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​យើង​បាន​ប្រគល់​បន្ទុក​លើ​លោក»។ ដូច្នេះ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ​ក៏ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ។


បន្ទាប់​មក ព្រះ‌យេហូវ៉ា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ថា៖ «ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​ត្រូវ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ។ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។


លោក​ម៉ូសេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន បាន​ចូល​មក ហើយ​សូត្រ​អស់​ទាំង​ព្រះ​បន្ទូលទាំង​ប៉ុន្មាន​នៃ​បទ​ចម្រៀង​នេះ ឲ្យ​ប្រជា‌ជន​ទាំង​អស់​បាន​ស្តាប់។


ឯ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​ញាណ ព្រោះ​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាមលោក ដោយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ពួកគេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បង្គាប់​យើងខ្ញុំ ហើយ​លោក​ចាត់​យើង​ឲ្យ​ទៅ​ណា យើង​នឹង​ទៅ​នោះ។


គេ​ប្រគល់​ក្រុង​ធីមណាត-សេរ៉ា នៅ​ស្រុក​ភ្នំ​របស់​អេប្រាអិម ជូន​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូចជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម