Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 31:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​យាង​នាំ​មុខ​អ្នក។ ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​ទាំង​នេះ។ លោក​យ៉ូស្វេ​នឹង​នាំ​មុខ​អ្នក​ឆ្លង​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​បំផ្លាញ​សាសន៍​ទាំង​នោះ​ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​ចាប់​យក​ស្រុក​គេ​បាន ឯ​យ៉ូស្វេ​នេះ លោក​នឹង​នាំ​ឯង​ឆ្លង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នៅ​មុខ​អ្នក ទ្រង់​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នា​នា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្តើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 31:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍! ពុក​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ‌ទ្រង់​នឹង​គង់​នៅ​ជា‌មួយ​កូន​រាល់​គ្នា ហើយ​នឹង​នាំ​កូនៗ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ដូន​តា​កូន​វិញ។


បុព្វ‌បុរស​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​យក​មក​ជា‌មួយ​លោក​យ៉ូស្វេ ពេល​គេ​ចាប់​យក​ទឹកដីពី​សាសន៍​នានា ដែល​ព្រះ​បាន​បណ្តេញ​ចេញ​ពី​មុខ​បុព្វ‌បុរស​របស់​យើង។ រោង​នោះ នៅ​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ


ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​យាង​នាំ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ‌អង្គ​បាន​ច្បាំង​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា


ប៉ុន្ដែ ត្រូវ​បង្គាប់​យ៉ូស្វេ ហើយ​លើក​ទឹក​ចិត្ត និង​ចម្រើន​កម្លាំង​គាត់​វិញ ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​ប្រជា‌ជន​នេះ ហើយ​ចែក​ស្រុក​ដែល​អ្នក​នឹង​មើល​ឃើញ​នោះ ទុក​ជា​មត៌ក​របស់​គេ" ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ជិត​ដល់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​យើង​បាន​ប្រគល់​បន្ទុក​លើ​លោក»។ ដូច្នេះ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ​ក៏ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ។


បន្ទាប់​មក ព្រះ‌យេហូវ៉ា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ថា៖ «ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​ត្រូវ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ។ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក ជា​ស្តេច​សាសន៍​អាម៉ូរី និង​ដល់​ស្រុក​របស់​គេ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ។


ឯ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​ញាណ ព្រោះ​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាមលោក ដោយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ហៀប‌នឹង​ចូល​ទៅ​កាន់កាប់ ហើយ​ព្រះ‌អង្គ​បាន​ដេញ​សាសន៍​ជា​ច្រើន​ពី​មុខអ្នក​ចេញ គឺ​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស សាសន៍​ទាំង​ប្រាំ​ពីរ​នោះ​មាន​គ្នា​ច្រើន ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក


ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​នាំ​មុខ​អ្នក​ឆ្លង​ទៅ ព្រះ‌អង្គ​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ព្រះ‌អង្គ​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បណ្តេញ​គេ​បាន ហើយ​បំផ្លាញ​គេ​យ៉ាង​ឆាប់​រហ័ស ដូច​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​អ្នក ។


ដ្បិត ប្រសិន‌បើ​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​សម្រាក​មែន នោះ​ព្រះ​មិន​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។


«ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​ក្រោកឡើង ហើយនាំ​ប្រជា‌ជន​ទាំង​នេះ​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​គេ គឺ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។


ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​លោក​យ៉ូស្វេ​យ៉ាង​នោះ ហើយលោក​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះដែរ គឺ​មិន​បាន​រំលង​ចោល​អ្វី​មួយ​ក្នុង​ចំណោម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​លើក​តម្កើង​អ្នក នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​នៅ​ជា​មួយអ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ


នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​លើក​តម្កើង​លោក​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​គោរ​ព​កោត​ខ្លាច​លោក ដូច​គេ​បាន​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ អស់​មួយ​ជីវិត​របស់​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម