យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
ជនគណនា 26:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ត្រូវចែកទឹកដីដល់អ្នកទាំងនេះទុកជាមត៌ក តាមចំនួនឈ្មោះរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យចែកស្រុកទុកជាមរដកឲ្យដល់អ្នកទាំងនេះ តាមចំនួនឈ្មោះគេ អាល់គីតាប «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រអែលទុកជាកេរមត៌កតាមចំនួនរបស់ពួកគេ |
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។
ព្រះអង្គបានប្រគល់ទឹកដី របស់សាសន៍នានាដល់គេ ហើយគេចាប់យកភោគផល ដែលប្រជាជនទាំងនោះបាននឿយហត់
គេដូចជាចៀមដែលតម្រង់ទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់ សេចក្ដីស្លាប់នឹងធ្វើជាគង្វាលរបស់គេ ហើយមនុស្សទៀងត្រង់ នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបកាយរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ។
ត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមត៌កសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្ដាលអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់អ្នករាល់គ្នា គេនឹងបានមត៌កនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយអ្នករាល់គ្នាដែរ
នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។
កុលសម្ព័ន្ធណាដែលមានគ្នាច្រើន ត្រូវចែកមត៌កឲ្យច្រើន ហើយកុលសម្ព័ន្ធណាមានគ្នាតិច ត្រូវចែកមរតកឲ្យតិច។ គ្រប់កុលសម្ព័ន្ធត្រូវទទួលមត៌កតាមចំនួនដែលគេបានរាប់។
អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ ដ្បិតអ្នកនឹងនាំឲ្យប្រជាជននេះបានគ្រងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់គេ។
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។
នេះជាមត៌កដែលប្រជាជនអ៊ីស្រាអែលបានទទួលនៅស្រុកកាណាន ដែលសង្ឃអេលាសារ និងលោកយ៉ូស្វេជាកូនលោកនុន និងពួកមេលើវង្សានុវង្សរបស់កុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែលបានចែកឲ្យ។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
ព្រះអង្គបានធ្វើឲ្យពួកគេទៅជារាជាណាចក្រមួយ និងជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី»។