ជនគណនា 33:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦54 អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥54 ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោត តាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤54 ឯងរាល់គ្នាត្រូវទទួលស្រុកនោះ ទុកជាមរដក ដោយចាប់ឆ្នោត តាមគ្រួឯងនីមួយៗ ពួកណាមានគ្នាច្រើន នោះត្រូវបានច្រើន ហើយពួកណាមានគ្នាតិច នោះត្រូវបានតិចវិញ បើអ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា នោះត្រូវតែបានកន្លែងនោះ ឯងរាល់គ្នាត្រូវស៊ីមរដកតាមពូជអំបូរនៃពួកឰយុកោឯង សូមមើលជំពូកអាល់គីតាប54 ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោតតាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ សូមមើលជំពូក |
ស្រុកទាំងប៉ុន្មានរបស់ពួកអ្នកស្រុក ដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់ក្រុងមីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកសាសន៍ស៊ីដូនទាំងអស់។ យើងនឹងបណ្ដេញសាសន៍ទាំងនោះចេញពីមុខប្រជាជនអ៊ីស្រាអែល ចូរគ្រាន់តែបែងចែកស្រុកទាំងនោះ ដល់ពួកអ៊ីស្រាអែលទុកជាមត៌ក ដូចយើងបានបង្គាប់អ្នកចុះ។