Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 11:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មត៌ក ដល់​សាសន៍​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀង​ខ្លួន ហើយ​ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​យ៉ូស្វេ​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​យ៉ូស្វេ​យក​ទឹក​ដី​នោះ​មក​ចែក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខ‌សាន្ត‌ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មរដក ដល់​សាសន៍​អ៊ីស្រាអែល តាម​ពួក​ក្នុង​ពូជ​អំបូរ​គេ​រៀង​ខ្លួន ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 យ៉ូស្វេ​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។ យ៉ូស្វេ​យក​ទឹក​ដី​នោះ មក​ចែក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខ‌សាន្ត​ត្រាណ​គ្មាន​សង្គ្រាម​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 11:23
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កូន​ចៅ​របស់​ពួក‌គេ​ក៏​ចូល​ទៅ​កាន់​កាប់ទឹក​ដី​នោះ ហើយ​ព្រះ‌អង្គ​បាន​បង្ក្រាប​សាសន៍​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខពួក‌គេ ព្រម​ទាំង​ប្រគល់​សាសន៍​នោះ ទាំង​ស្តេច​របស់​គេ ទាំង​ប្រជាជន​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក‌គេ ដើម្បី​ឲ្យ​ពួក‌គេ​ប្រព្រឹត្ត​នឹង​សាសន៍​នោះ​តាម​អំពើ​ចិត្ត។


ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។


ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ មើល៍! យើង​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក។


នោះ​នឹង​បាន​ជា​ដី​របស់​លោក ទុក​ជា​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​របស់​យើង នឹង​មិន​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​របស់​យើង​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ។


យ៉ូស្វេ​ជា​កូន​របស់​នុន ដែល​ឈរ​នៅ​មុខ​អ្នក នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ។ ចូរ​លើក​ទឹក​ចិត្ត​គាត់ ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មត៌ក។


ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ឲ្យ​អ្នក​ឈប់​សម្រាក ពី​អស់​ទាំង​ខ្មាំង‌សត្រូវ​របស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​លុប​ការ​នឹក​ចាំ​របស់​សាសន៍​អាម៉ាឡេក​ចេញពី​ក្រោម​មេឃ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ»។


លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជាមួយ​ស្តេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។


ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ដែល​លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​វាយ ចាប់​យក​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច ចាប់​តាំង​ពីក្រុង​បាល-កាដ នៅ​ជ្រលង​ភ្នំ​ល្បាណូន រហូត​ដល់​ភ្នំ​ហាឡាក ត្រង់​កន្លែង​ឡើង​ទៅ​ឯ​ភ្នំ​សៀរ (ស្រុក​នោះ​លោក​យ៉ូស្វេ​ក៏​ចែក​ដល់​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​កេរ‌អាករ តាម​ចំណែក​របស់​គេ


លោក​យ៉ូស្វេ​ក៏ចាប់​ឆ្នោត​ឲ្យ​ពួក​គេនៅ​ស៊ីឡូរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ លោក​យ៉ូស្វេ​ចែក​ទឹក​ដី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដល់​កុល​សម្ព័ន្ធ​នីមួយៗ តាម​ចំណែក​រៀងៗ​ខ្លួន។


ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​ស្រាក​ស្រាន្ត ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ​ហើយ។ ដូច្នេះ ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់អ្នក​រាល់​គ្នា ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ។


លុះ​ពេល​ជា​យូរ​ក្រោយមក កាល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែលបាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំ‌វិញ នោះ​លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម