ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 17:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​និយាយ​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល ហើយ​យក​ដំបង​ដប់​ពីរ​ពី​ពួកគេ គឺ​វង្សា‌នុវង្ស​នីមួយៗ​ត្រូវ​យក​ដំបង​មួយ ពី​គ្រប់​មេ​ដឹក​នាំ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។ ត្រូវ​សរសេរ​ឈ្មោះ​របស់​គេ​រៀង​ខ្លួន​នៅ​លើ​ដំបង​នីមួយៗ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល រួច​ទទួល​យក​ដំបង​ពី​គេ គឺ​ដំបង​មួយៗ​ពី​គ្រប់​ទាំង​វង្សា‌នុវង្ស របស់​ពួក​ឰយុកោ​គេ ត្រូវ​យក​ពី​ពួក​អ្នក​ដែល​ជា​កំពូល​លើ​គេ តាម​វង្សា‌នុវង្ស​នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន ឲ្យ​បាន​ដំបង​១២ ហើយ​សរសេរ​ឈ្មោះ​របស់​គេ​រៀង​ខ្លួន នៅ​ភ្ជាប់​នឹង​ដំបង​នីមួយៗ

សូមមើលជំពូក

អាល់គីតាប

«ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។

សូមមើលជំពូក



ជន‌គណនា 17:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​នៃ​ពួក​សង្ឃ​តាម​វង្ស​របស់​ឪពុក​គេ និង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ការ‌ងារ តាម​វេន​របស់​គេ។


៙ ព្រះ‌យេហូវ៉ា​សន្ធឹង​ដំបង​រាជ្យដ៏​មានឥទ្ធិឫទ្ធិ របស់​ព្រះករុណា ចេញ​ពី​ក្រុង​ស៊ីយ៉ូន។ សូម​គ្រប់‌គ្រង​នៅ​កណ្ដាល​ខ្មាំង​សត្រូវ របស់​ព្រះ​ករុណា!


ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់ នឹង​មិន​ស្ថិត​លើ​ស្រុក​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។


ត្រូវ​យក​ប្រេង​នេះ​ចាក់​លាប​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា


ត្រូវ​យក​ដំបង​នេះ​កាន់​នៅ​ដៃ សម្រាប់​នឹង​ធ្វើ​ទី​សម្គាល់​ចុះ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​មាន​អ្វី​នៅ​ដៃ​របស់​អ្នក?» លោក​ឆ្លើយ​ថា៖ «មាន​ដំបង»។


មាន​ភ្លើង​ចេញ​ពី​ដំបង​មួយ ដែល​ធ្វើ​ពី​ខ្នែង​វា ទៅ​បញ្ឆេះ​ផល​វា ហើយ​វា​គ្មាន​ខ្នែង​ណា​មាំ សម្រាប់​ធ្វើ​ដំបង​រាជ្យ​ពួក​អ្នក​គ្រប់‌គ្រង​ទៀត​ទេ នេះ​ជា​បទ​ទំនួញ ហើយ​ទុក​ជា​ពាក្យ​ទួញ​ត​ទៅ»។


គេ​សំលៀង​ដើម្បី​សម្លេះ ក៏​ខាត់​ដើម្បី​ឲ្យ​ភ្លឺ​ដូច​ផ្លេក‌បន្ទោរ តើ​ឲ្យ​យើង​អរ​សប្បាយ​ម្ដេច​បាន? អ្នក​បាន​មើល​ងាយ​ដំបង និង​អស់​ទាំង​ការប្រៀន​ប្រដៅ​ផង។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មាន​ការ​ល្បង‌ល​ហើយ ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត នោះ​ធ្វើ​ដូច​ម្តេច?


សូម​ព្រះ‌អង្គ​ឃ្វាល​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដោយ​ដំបង​របស់​ព្រះ‌អង្គ គឺ​ហ្វូង​ចៀម​ដ៏​ជា​មត៌ក​របស់​ព្រះ‌អង្គ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្ដាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ហើយ​សរសេរ​ឈ្មោះ​អើរ៉ុន​នៅ​លើ​ដំបង​របស់​ពួក​លេវី ដ្បិត​ត្រូវ​មាន​ដំបង​មួយ​សម្រាប់​មេ​លើ​វង្សា‌នុវង្ស​នីមួយៗ។


នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​រាល់ លោក​បាន​លាប​ប្រេង ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​ប្រដាប់‌ប្រដា​ទាំង​អស់ ហើយ​លោក​ក៏​បាន​លាប​ប្រេង​អាសនា ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​គ្រឿង​របស់​អាស‌នា​ទាំង​អស់​ដែរ។