Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 4:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ត្រូវ​យក​ដំបង​នេះ​កាន់​នៅ​ដៃ សម្រាប់​នឹង​ធ្វើ​ទី​សម្គាល់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយ‌សារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ត្រូវ​ឲ្យ​ឯង​យក​ដំបង​នេះ​កាន់​នៅ​ដៃ សំរាប់​នឹង​ធ្វើ​ទី​សំគាល់​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយ​សារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 4:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេលីសេ​បង្គាប់​កេហា‌ស៊ី​ថា៖ «ចូរ​ក្រវាត់​ចង្កេះ ហើយ​កាន់​ដំបង​របស់​ខ្ញុំ​ចេញ​ទៅ បើ​ជួប​អ្នក​ណា​តាម​ផ្លូវ កុំ​ជម្រាប​សួរ​គេ​ឡើយ បើ​អ្នក​ណា​ជម្រាប​សួរ​ឯង ក៏​កុំ​ឆ្លើយ​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​របស់​ខ្ញុំ​នៅ​លើ​មុខ​កូន​នោះ​ទៅ»។


ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​ទៅ​លើ​សមុទ្រ ញែក​ទឹក​ចេញ​ពី​គ្នា​ទៅ ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្ដាល​សមុទ្រ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូស្វេ​ថា៖ «ចូរ​ទៅ​កេណ្ឌ​មនុស្ស​ខ្លះ​មក ហើយ​ចេញ​ទៅច្បាំង​ជា‌មួយ​សាសន៍​អាម៉ា‌ឡេក។ ស្អែក ខ្ញុំ​នឹង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះ​នៅ​ដៃ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​មាន​អ្វី​នៅ​ដៃ​របស់​អ្នក?» លោក​ឆ្លើយ​ថា៖ «មាន​ដំបង»។


លោក​ម៉ូសេ​ក៏​នាំ​យក​ប្រពន្ធ កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ហើយ​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ។


«ចូរ​យក​ដំបង ហើយ​ប្រមូល​ក្រុម​ជំនុំ​ឲ្យ​ជួប​ជុំ​គ្នា គឺ​អ្នក និង​អើរ៉ុន​ជា​បង​របស់​អ្នក រួច​បង្គាប់​ថ្មដា​នៅ​ចំពោះ​មុខ​គេ ឲ្យ​ទឹក​ហូរ​ចេញ​មក។ ដូច្នេះ អ្នក​ត្រូវ​នាំ​ទឹក​ចេញ​ពី​ថ្ម​សម្រាប់​ពួកគេ។ អ្នក​ត្រូវ​ឲ្យ​ទឹក​ដល់​ក្រុម​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​របស់​គេ​ផឹក តាម​របៀប​នេះ​ឯង»។


ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម