ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 32:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​ត្រូវ​រីងរៃ​ទៅ​ដោយ​សារ​ឃ្លាន ហើយ​រោយ‌រៀវ​ទៅ​ដោយ​អំណាច​ក្តៅ និង​សេចក្ដី​ហិន‌វិនាស​ដ៏​ជូរ‌ចត់ យើង​នឹង​ចាត់​សត្វ​ព្រៃ​ទៅ​ខាំ​គេ ព្រម​ទាំង​សត្វ​លូន​វារ​នៅ​ដី​ឲ្យ​ទៅ​ចឹក​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ‌សារ​ទុរ្ភិក្ស ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។ យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម របស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ឆេះ​ត្រូវ​រីងរៃ​ទៅ​ដោយ​ឃ្លាន ហើយ​រោយ‌រៀវ​ទៅ​ដោយ​អំណាច​ក្តៅ នឹង​សេចក្ដី​ហិន‌វិនាស​ដ៏​ជូរ‌ចត់ ហើយ​អញ​នឹង​ចាត់​សត្វ​ព្រៃ​ទៅ​ខាំ​គេ ព្រម​ទាំង​សត្វ​លូន​វារ​នៅ​ដី​ឲ្យ​ទៅ​ចឹក​ផង

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ​សារ​ទុរ្ភិក្ស ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្តៅ និង​ជំងឺ​ឆ្លង។ យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម របស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។

សូមមើលជំពូក



ចោទិយ‌កថា 32:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពស់​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​ចំណោម​សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់ ឯង​ជា​សត្វ​ត្រូវ​បណ្ដា‌សា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​មួយ​ជីវិត។


វា​ឃើញ​មាន​ទី​ឈប់​សម្រាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ឲ្យ​គេ​ប្រើ​ដូច​ជា​ទាសករ។


គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់​ដោយ‌សារ​អណ្ដាត​ពស់​វែក


គឺ​មាន​តែ​ព្រួញ​ដ៏​មុត​របស់​អ្នក​ចម្បាំង និង​រងើក​ភ្លើង​ឈើ​ដង្កោ​តែ​ប៉ុណ្ណោះ!


ឬជំងឺ​រាតត្បាត​ដែលកើត​មាន​នៅ​ទី​ងងឹត ឬ​មហន្តរាយ​ដែល​បំផ្លាញ នៅ​ពេល​ថ្ងៃ​ត្រង់ឡើយ។


ឆ្កែ​ព្រៃ និង​កូន​ចៀម​រក​ស៊ី​ជា‌មួយ​គ្នា សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់ នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


បើ​ខ្ញុំ​ចេញ​ទៅ​វាល មើល៍ មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺដោយ​អត់​ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​សង្ឃ តែង‌តែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។


យើង​នឹង​ឲ្យ​មានគ្រោះ​កាច​បួន​យ៉ាង​កើត​ឡើង សម្រាប់​ដាក់​ទោស​គេ គឺ​ដាវ​សម្រាប់​កាប់​សម្លាប់ ឆ្កែ​សម្រាប់​ហែក​ស៊ី សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សម្រាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង។


គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ដែរ គឺ​គេ​នឹង​ដូច​ជា​ជី​នៅ​ដី គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ និង​អំណត់ ហើយ​សាក​សព​របស់​គេ​នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ផែនដី។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​ចាត់​ពស់ គឺ​ជា​ពស់​វែក ឲ្យ​មក​កណ្ដាល​អ្នក​រាល់​គ្នា ដែល​មិន​ព្រម​តាម​សែក​មន្ត​ទេ ពស់​ទាំង​នោះ​នឹង​ចឹក​អ្នក​រាល់​គ្នា។


ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង​ក្រាន ព្រោះ​តែ​ការ​អត់​ឃ្លាន


បើ​កាល​ណា​យើង​ឲ្យ​សត្វ​កំណាច​មក​នៅ​ក្នុង​ស្រុក​នោះ ហើយ​វា​សម្លាប់​មនុស្ស ឲ្យ​ស្រុក​នោះ​នៅ​ជា​ស្ងាត់‌ច្រៀប ដល់​ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​នោះ​ឡើយ ដោយ​ព្រោះ​សត្វ​ទាំង​នោះ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​យើង​ចាត់​សេចក្ដី​វេទនា​ទាំង​បួន​យ៉ាង​នេះ ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់ ជា​សត្វ​សាហាវ និង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត


យើង​នឹង​ចាត់​អំណត់ សត្វ​កំណាច​មក​លើ​អ្នក​រាល់​គ្នា សត្វ​នោះ​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​នឹង​មាន​ទាំង​អាសន្ន‌រោគ និង​ឈាម​មក​កណ្ដាល​អ្នក​រាល់​គ្នា​ដែរ យើង​នឹង​នាំ​ដាវ​មក​លើ​អ្នក យើង​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ»។


យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្ដាល​ពួក​អ្នក សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​អ្នក​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​អ្នក​ផង និង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​អ្នក​ទៅ​ជា​សូន្យ​ស្ងាត់។


ទោះ​បើ​គេ​ពួន​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​កើមែល​ក៏​ដោយ ក៏​យើង​នឹង​រក​គេ ហើយ​យក​គេ​ចេញ​ពី​ទី​នោះ ទោះ​បើ​គេ​លាក់​ខ្លួន​ពី​ភ្នែក​របស់​យើង នៅ​ទី​បាតាល​នៃ​សមុទ្រ​ក៏​ដោយ ក៏​យើង​នឹងបញ្ជាដល់​នាគ ហើយ​វា​នឹង​ខាំ​គេ​នៅ​ទី​នោះ។


គេ​នឹង​លិឍ​ធូលី​ដី​ដូច​ជា​ពស់ គេ​នឹង​ញាប់‌ញ័រ​ចេញ​ពី​ទី​មាំ‌មួន​របស់​គេ គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​ចេញ​ពី​រន្ធ គេ​នឹង​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដោយ​កោត​ខ្លាច ហើយ​នឹង​ភិត‌ភ័យ​ដោយ​ព្រោះ​ឯង។


មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​របស់​ព្រះ‌អង្គ


ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​ដោយ​ជំងឺ​រីងរៃ ជំងឺ​គ្រុន​ក្ដៅ កើត​ពិស ក្តៅ​ខ្លួន​ដូច​ភ្លើង និង​កើត​មាន​ការ​រាំង​ស្ងួត ស្រូវ​ស្កក ហើយ​ក្រាស៊ី។ សេចក្ដី​វេទនា​ទាំង​នេះ​នឹង​ដេញ​តាម​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


ក្នុង​ពេល​គេ​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង‌សត្រូវ​នឹង​ធ្វើ​ទុក្ខ​អ្នក នោះ​អ្នក​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ចេញ​ពី​ពោះ​របស់​អ្នក គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។