ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។
ចោទិយកថា 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវបរិភោគនំបុ័ងមានដំបែឡើយ គឺត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក ព្រោះអ្នកបានចេញពីស្រុកអេស៊ីព្ទទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យបាននឹកចាំអស់មួយជីវិត ពីថ្ងៃដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលបុណ្យនេះមិនត្រូវបរិភោគនំប៉័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ ជានំប៉័ងនៃទុក្ខលំបាក រំឭកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីបយ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យបរិភោគនំបុ័ងមានដំបែជាមួយទេ នៅរវាង៧ថ្ងៃនោះ ត្រូវបរិភោគនំបុ័ងឥតដំបែវិញ គឺជានំបុ័ងនៃសេចក្ដីទុក្ខលំបាក ពីព្រោះឯងបានចេញពីស្រុកអេស៊ីព្ទមក ដោយប្រញាប់ប្រញាល់ ត្រូវធ្វើដូច្នោះដើម្បីឲ្យបាននឹកចាំគ្រប់១ជីវិត ពីថ្ងៃដែលឯងបានចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប ក្នុងអំឡុងពេលបុណ្យនេះ មិនត្រូវបរិភោគនំបុ័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក រំលឹកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប យ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។ |
ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។
ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ ពីការអស្ចារ្យរបស់ព្រះអង្គ ព្រះយេហូវ៉ាប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា។
ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ហើយក្រចូលដេកនៅពេលយប់ ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក នោះជាការឥតប្រយោជន៍ ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងា របស់ព្រះអង្គបានដេកលក់ ។
ត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សបំផុត នេះជាពិធីបុណ្យរំលងរបស់ព្រះយេហូវ៉ា។
អ្នករាល់គ្នាត្រូវកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនោះឯងដែលយើងបាននាំពួកពលរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ។ ដូច្នេះហើយបានជាអ្នករាល់គ្នាត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។
គេនាំគ្នាយកម្សៅដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយ ព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះមិនអាចបង្អែបង្អង់បានទេ ក៏មិនបានរៀបចំម្ហូបម្ហាសម្រាប់តាមផ្លូវឡើយ។
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាងប្រាំពីរថ្ងៃនៅខែអាប៊ីប ដូចយើងបានបង្គាប់អ្នកហើយ ដ្បិតនៅខែនោះហើយដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
ដ្បិតអ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ព្រោះព្រះយេហូវ៉ានឹងយាងនាំមុខអ្នក ហើយព្រះនៃសាសន៍អ៊ីស្រាអែលនឹងការពារអ្នក។
ហើយនៅថ្ងៃដប់ប្រាំក្នុងខែនោះដែរ ជាបុណ្យនំបុ័ងឥតដំបែរបស់ព្រះយេហូវ៉ា អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែគ្រប់ប្រាំពីរថ្ងៃ។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
ហើយនៅថ្ងៃទីដប់ប្រាំក្នុងខែនោះ គឺជាថ្ងៃបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែរយៈពេលប្រាំពីរថ្ងៃ។
គេត្រូវប្រារព្ធពិធីនេះនៅពេលថ្ងៃលិច ក្នុងខែទីពីរ ថ្ងៃទីដប់បួន។ គេត្រូវបរិភោគអាហារបុណ្យរំលងជាមួយនំបុ័ងឥតដំបែ និងបន្លែល្វីង។
បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។
ដូច្នេះ យើងត្រូវធ្វើពិធីបុណ្យនេះ មិនមែនដោយដំបែចាស់ ឬដំបែនៃសេចក្តីអាក្រក់ និងសេចក្តីកំណាចនោះឡើយ គឺដោយនំប៉័ងឥតដំបែនៃចិត្តបរិសុទ្ធ និងសេចក្តីពិតវិញ។
ត្រូវយកសត្វពីហ្វូងរបស់អ្នក មកធ្វើយញ្ញបូជាបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គ។
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ
អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។