ដូច្នេះ ចូរអ្នករាល់គ្នាកោតខ្លាចដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត្ន ហើយសម្រេចការនោះទៅ ដ្បិតគ្មានអំពើទុច្ចរិតណា នៅនឹងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលម្អៀងទៅខាងអ្នកណា ឬស៊ីសំណូកផង»។
ចោទិយកថា 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គសម្រេចសេចក្ដីសុចរិតដល់កូនកំព្រា និងស្រ្ដីមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យគេមានអាហារ និងសម្លៀកបំពាក់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកកំព្រា នឹងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ នឹងសំលៀកបំពាក់ផង អាល់គីតាប អុលឡោះរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ទ្រង់ស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឲ្យពួកគេ។ |
ដូច្នេះ ចូរអ្នករាល់គ្នាកោតខ្លាចដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត្ន ហើយសម្រេចការនោះទៅ ដ្បិតគ្មានអំពើទុច្ចរិតណា នៅនឹងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលម្អៀងទៅខាងអ្នកណា ឬស៊ីសំណូកផង»។
ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក អាចបំភិតបំភ័យគេតទៅទៀត។
៙ ព្រះយេហូវ៉ាសម្រេចកិច្ចការដ៏សុចរិត និងយុត្តិធម៌ សម្រាប់អស់អ្នកដែលត្រូវគេសង្កត់សង្កិន។
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។
ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។
អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ា នោះត្រូវតែបំផ្លាញចោលឲ្យអស់។
មិនត្រូវធ្វើបាបអ្នកប្រទេសក្រៅ ឬសង្កត់សង្កិនគេឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់នៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។
ប្រសិនបើអ្នកធ្វើទុក្ខគេ ហើយគេអំពាវនាវរកយើង នោះយើងប្រាកដជាស្ដាប់សម្រែករបស់គេមិនខាន
ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
ចូរលះចោលកូនកំព្រារបស់អ្នកចុះ យើងនឹងចិញ្ចឹមគេឲ្យរស់ ហើយត្រូវឲ្យពួកមេម៉ាយរបស់អ្នកទុកចិត្តនឹងយើងទៅ»។
ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
បើបង ឬប្អូនដែលនៅជិតអ្នក ធ្លាក់ខ្លួនទៅជាក្រ ហើយបែរជាស្ថិតនៅក្រោមបន្ទុករបស់អ្នក នោះត្រូវជួយគាត់ផង ដើម្បីឲ្យគាត់បានរស់នៅជាមួយអ្នក ដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់អាស្រ័យដែរ។
ម្យ៉ាងទៀត ប្រសិនបើបងទៅជាមួយពួកយើង អ្វីៗល្អដែលព្រះយេហូវ៉ាប្រទានដល់ពួកយើង នោះពួកយើងក៏នឹងផ្ដល់ជូនបងយ៉ាងនោះដែរ»។
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ក៏ប៉ុន្តែ ព្រះអង្គមិនដែលខាននឹងបង្ហាញទីបន្ទាល់អំពីព្រះអង្គទ្រង់ឡើយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរស ដោយប្រទានឲ្យមានភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវបង្កើតផល ដើម្បីបំពេញចិត្តយើងដោយអាហារ និងអំណរ»។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។