យូសុះសួរសុខទុក្ខពួកគេ ហើយនិយាយថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថា មានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?»
២ សាំយូអែល 8:10 - អាល់គីតាប ស្តេចថូអ៊ីក៏ចាត់សម្តេចយ៉ូរ៉ាម ជាកូនឲ្យចូលមកជួបស្តេចទត និងអបអរសាទរចំពោះជ័យជំនះលើស្តេចហាដារេស៊ើរ ព្រោះស្តេចថូអ៊ី ធ្វើសឹកសង្គ្រាមជាមួយស្តេចហាដារេស៊ើរដែរ។ សម្តេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកជូនស្តេចទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះក៏ចាត់យ៉ូរ៉ាមជាបុត្រា ឲ្យទៅជួបព្រះបាទដាវីឌ ដើម្បីទូលសួរពីសុខទុក្ខ និងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនមកថ្វាយដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រង់ក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ និងអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមជាមួយព្រះបាទហាដារេស៊ើរដែរ។ សម្ដេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកថ្វាយព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏ចាត់យ៉ូរ៉ាម ជាបុត្រា ឲ្យទៅឯស្តេចដាវីឌ ដើម្បីនឹងទូលសួរពីសេចក្ដីសុខទុក្ខ ហើយនឹងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាសប្រាក់ នឹងលង្ហិន មកថ្វាយដែរ |
យូសុះសួរសុខទុក្ខពួកគេ ហើយនិយាយថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថា មានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?»
ស្តេចទតយកវត្ថុទាំងនោះទៅជូនអុលឡោះតាអាឡាដូចជាមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មាន ដែលគាត់វាយឈ្នះដែរ
កាលស្តេចថូអ៊ី ជាស្តេចក្រុងហាម៉ាត់ជ្រាបថា ស្តេចទតបានវាយឈ្នះកងទ័ពទាំងមូលរបស់ស្តេចហាដារេស៊ើរ
ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកជូនពរស្តេចទត ដោយជម្រាបថា“សូមអុលឡោះជាម្ចាស់របស់ស្តេចប្រទានឲ្យសម្តេចស៊ូឡៃម៉ាន មានឈ្មោះល្បីល្បាញ ជាងឈ្មោះរបស់ស្តេចទៅទៀត។ សូមឲ្យរាជ្យរបស់សម្តេចស៊ូឡៃម៉ានបានរុងរឿង ជាងរាជ្យរបស់ស្តេច!”។ ពេលនោះស្តេចក៏ក្រាបគោរពនៅក្នុងបន្ទប់គេង
ស្តេចក៏ចាត់សម្តេចយ៉ូរ៉ាមជាកូន ឲ្យចូលមកជួបស្តេចទត ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជំនះ លើស្តេចហាដារេស៊ើរ ព្រោះស្តេចថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងស្តេចហាដារេស៊ើរដែរ។
មនុស្សម្នាជាច្រើននាំយកជំនូនមកជូនអុលឡោះតាអាឡានៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកជូនស្តេចហេសេគា ជាស្តេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្តេចគ្រប់ៗគ្នា។
សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមអុលឡោះតាអាឡាប្រទានពរ អ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នា ក្នុងនាមអុលឡោះតាអាឡា!
នៅគ្រានោះស្ដេចស្រុកបាប៊ីឡូន គឺស្តេចម្រដាក់-បាឡាដាន ជាបុត្ររបស់ស្តេចបាឡាដាន បានផ្ញើរាជសារ និងជំនូនមកជូនស្តេចហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ស្តេចហេសេគាឈឺ ហើយបានជាឡើងវិញ។
នៅពេលស្តេចធ្វើគូរបានដុតរួចស្រេចហើយ សាំយូអែលអញ្ជើញមកដល់។ ស្តេចសូលក៏ទៅទទួល និងជម្រាបសួរគាត់។