Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 39:1 - អាល់គីតាប

1 នៅ​គ្រា​នោះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ស្តេច​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ស្តេច​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​ជំនូន​មក​ជូន​ស្តេច​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ស្តេច​ហេ‌សេគា​ឈឺ ហើយ​បាន​ជា​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​គ្រា​នោះ ម្រដាក់បាឡាដាន​បុត្រ​របស់​បាឡាដាន ជា​ស្ដេច​នៃ​បាប៊ីឡូន បាន​ផ្ញើ​សំបុត្រ និង​ជំនូន​មក​ហេសេគា ដោយ​ឮ​ថា​ទ្រង់​ប្រឈួន ហើយ​ជាវិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​ហេ‌សេ‌គា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ីឡូន ក៏​ផ្ញើ​សំបុត្រ នឹង​ដង្វាយ​មក​ថ្វាយ​ហេសេគា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ

សូមមើលជំពូក ចម្លង




អេសាយ 39:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​គិត​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ហា‌នូន ជា​បុត្រ​របស់​ស្តេច​ណា‌ហាស ដូច​បិតា​របស់​ស្តេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ទត​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ស្តេច​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​ស្លាប់។ ពេល​ពួក​មន្ត្រី​របស់​ទត​ទៅ​ដល់​ស្រុក​អាំម៉ូន


ស្តេច​ថូអ៊ី​ក៏​ចាត់​សម្តេច​យ៉ូ‌រ៉ាម ជា​កូន​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត និង​អប​អរ​សាទរ​ចំពោះ​ជ័យ‌ជំនះ​លើ​ស្តេច​ហាដា‌រេស៊ើរ ព្រោះ​ស្តេច​ថូអ៊ី ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្តេច​ហាដា‌រេស៊ើរ​ដែរ។ សម្តេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ជូន​ស្តេច​ទត។


មនុស្ស‌ម្នា​ជា​ច្រើន​នាំ​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ជូន​ស្តេច​ហេសេ‌គា ជា​ស្តេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជា‌ជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្តេច​គ្រប់ៗ​គ្នា។


ប៉ុន្តែ ស្តេច​ហេសេ‌គា​ពុំ​បាន​ដឹង​គុណ​អុលឡោះដែល​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ស្តេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


ប៉ុន្តែ នៅ​គ្រា​ដែល​ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក អុលឡោះ​បាន​បោះ​បង់​ចោល​ស្តេច​ហេសេ‌គា​ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្តេច​មាន​ចិត្ត​យ៉ាង​ណា។


សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:


រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​អុលឡោះ​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។


ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?


ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! ស្រុក​នោះ​លែង​មាន​ប្រជា‌ជន​ទៀត​ហើយ ព្រោះ​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជំរក​របស់​សត្វ​ព្រៃ។ ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម ហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំង‌ឡាយ​នៅ​ក្រុង​ទីរ៉ុស ឲ្យ​បាក់​បែក​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម