Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 8:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រា ឲ្យ​ទៅ​ឯ​ស្តេច​ដាវីឌ ដើម្បី​នឹង​ទូល​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នឹង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដារេ‌ស៊ើរ ដ្បិត​ហាដារេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស​ប្រាក់ នឹង​លង្ហិន មក​ថ្វាយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នោះ​ក៏​ចាត់​យ៉ូរ៉ាម​ជា​បុត្រា ឲ្យ​ទៅ​ជួប​ព្រះបាទ​ដាវីឌ ដើម្បី​ទូល​សួរ​ពី​សុខ​ទុក្ខ និង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទ្រង់​ក៏​ចាត់​សម្ដេច​យ៉ូ‌រ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ និង​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។ សម្ដេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្តេច​ថូអ៊ី​ក៏​ចាត់​សម្តេច​យ៉ូ‌រ៉ាម ជា​កូន​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត និង​អប​អរ​សាទរ​ចំពោះ​ជ័យ‌ជំនះ​លើ​ស្តេច​ហាដា‌រេស៊ើរ ព្រោះ​ស្តេច​ថូអ៊ី ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្តេច​ហាដា‌រេស៊ើរ​ដែរ។ សម្តេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ជូន​ស្តេច​ទត។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 8:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់ ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ


ឯ​ប្រដាប់​ទាំង​នោះ ស្តេច​ដាវីឌ​ក៏​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​មាស នឹង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​បាន​ចាប់​យក​ពី​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ


កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​វាយ​ពួក​ពល‌ទ័ព របស់​ហាដារេ‌ស៊ើរ​ទាំង​អស់​ហើយ​ដូច្នោះ


មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាមនៃ​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ


នោះ​លោក​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ស្តេច​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចំរើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដារេ‌ស៊ើរ ដ្បិត​ហាដារេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ នឹង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ


ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​ដង្វាយ​មក ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នឹង​របស់​មាន​ដំឡៃ​ផ្សេងៗ ថ្វាយ​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដែរ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។


ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​មិន​ថា សូម​ឲ្យ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​នៅ​លើ​ឯង​ចុះ យើង​ឲ្យ​ពរ​ដល់​ឯង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ឡើយ។


នៅ​គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ីឡូន ក៏​ផ្ញើ​សំបុត្រ នឹង​ដង្វាយ​មក​ថ្វាយ​ហេសេគា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ


តែ​កាល​ដុត​ថ្វាយ​រួច​ហើយ នោះ​មើល សាំយូ‌អែល​ក៏​មក​ដល់ ហើយ​សូល​ទ្រង់​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម