ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 5:23 - អាល់គីតាប

ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហាម​ថា៖ «កុំ​ឡើង​ទៅ​ឡើយ ត្រូវ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​គេ​ពី​ខាង​ចម្ការ​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មាន​បន្ទូល​ហាម​ថា កុំ​ឲ្យ​ឡើង​ទៅ​ឡើយ ត្រូវ​ឲ្យ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​ឯ​គេ​ពី​ខាង​ចំការ​មន​វិញ

សូមមើលជំពូក



២ សាំ‌យូ‌អែល 5:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​គួរ​ទៅ​ក្រុង​ណា​មួយ ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ!»។ ទត​ទូរអា​សួរ​ថា៖ «ខ្ញុំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​ថា៖ «ក្រុង​ហេ‌ប្រូន»។


ស្តេច​ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ដែរ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។


ស្តេច​ទត​ទូរអា​សួរ​អុលឡោះ​ម្តង​ទៀត ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​វិញ។


ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្តេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្តេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ​អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភ័ណ្ឌ​បាន។ ចូរ​រៀប‌ចំ​ទ័ព វាយ​ឆ្មក់​ទី‌ក្រុង​ពី​ខាង​ក្រោយ»។


អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្តើម​យក​ទី‌ក្រុង​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។


ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ខ្ញុំ​ទូរអា​សួរ​អុលឡោះ​ជូន​គាត់។ ខ្ញុំ​គ្មាន​គំនិត​ក្បត់​ស្តេច​សោះ! សូម​ស្តេច​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ខ្ញុំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​ពុំ​បាន​ដឹង​រឿង​រ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្តី»។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​ទាំង​នោះ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។