Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 14:14 - អាល់គីតាប

14 ស្តេច​ទត​ទូរអា​សួរ​អុលឡោះ​ម្តង​ទៀត ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ​ដូច​មុន ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចម្ការ​មន​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ម្ដង​ទៀត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ដូច​មុន តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចំការ​មន​វិញ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 14:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​មក​វិញ។


ស្តេច​ទត​ទូរអា‌សួរ​អុលឡោះ​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក»។


ជន‌ជាតិ​ភីលី‌ស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម​សា​ជា​ថ្មី។


កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​អុលឡោះ​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលី‌ស្ទីន»។


ខ្ញុំ​ទូរអា​សូម​អុលឡោះ‌តាអាឡា​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ដំណាក់ របស់​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង របស់​អុលឡោះ‌តាអាឡា និង​ថ្វាយ‌បង្គំ​ទ្រង់​នៅ​ក្នុង​ម៉ាស្ជិទ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម