អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
២ សាំយូអែល 24:25 - អាល់គីតាប ស្តេចទតសង់អាសនៈជូនអុលឡោះតាអាឡានៅកន្លែងនោះ រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព។ អុលឡោះតាអាឡាក៏ប្រណីសន្តោសស្រុកនោះ ហើយប្រជាជនអ៊ីស្រអែលក៏បានរួចផុតពីគ្រោះកាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទៅ នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយសេចក្ដីវេទនានោះ ក៏ថយចេញពីពួកអ៊ីស្រាអែលទៅ។:៚ |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
លុះមកដល់កន្លែង ដែលអុលឡោះបានបង្ហាញប្រាប់ អ៊ីព្រហ៊ីមសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចគាត់ចងអ៊ីសាហាក់ ជាកូន យកទៅដាក់ពីលើគំនរអុស នៅលើអាសនៈនោះ។
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
គេបានបញ្ចុះឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាឪពុករបស់ស្តេចសូលនៅសេឡា ក្នុងស្រុកពុនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេចទត ហើយអុលឡោះសំដែងចិត្តមេត្តាករុណាដល់ស្រុកនោះវិញ។
ស្តេចទតប្រាប់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់អុលឡោះតាអាឡា ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង»។
ស្តេចទតមានអាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងអាវឲ្យគាត់ច្រើនជាន់យ៉ាងណាក្តី ក៏គាត់ពុំអាចកក់ក្តៅដែរ។
ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។
ដ្បិតអ្នកដែលចូលជិតជំរំសក្ការៈរបស់អុលឡោះតាអាឡា នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។
ស្អែកឡើងប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាព។
លោកគេឌានសង់អាសនៈមួយជូនអុលឡោះតាអាឡាត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «អុលឡោះតាអាឡាប្រទានសេចក្តីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
ស្តេចសូលបានបញ្ជាថា៖ «ចូរយកគូរបានដុត និងគូរបានមេត្រីភាពមកឲ្យខ្ញុំ»។ ស្តេចក៏ធ្វើគូរបានដុតនោះទៅ។
ស្តេចសូលបានសង់អាសនៈមួយជូនអុលឡោះតាអាឡា គឺជាអាសនៈដំបូងបង្អស់ ដែលស្តេចសង់ជូនទ្រង់។
បន្ទាប់មក គាត់វិលត្រឡប់ទៅគេហដ្ឋានរបស់គាត់នៅរ៉ាម៉ាវិញ គឺទីនោះហើយដែលគាត់កាត់ក្តីឲ្យជនជាតិអ៊ីស្រអែល និងសង់អាសនៈមួយជូនអុលឡោះតាអាឡា។
សាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា រួចទូរអាសូមទ្រង់ជួយជនជាតិអ៊ីស្រអែល ទ្រង់ក៏ឆ្លើយតបមកគាត់វិញ។