ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 23:14 - អាល់គីតាប

ពេល​នោះ ស្តេច​ទត​នៅ​ក្នុង​ជំរក​ដ៏​រឹង‌មាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កង‌ទ័ព​ភីលី‌ស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង​មាំ​មួយ ហើយ​មាន​ពួក​ទ័ព​ភីលី‌ស្ទីន​នៅ​ត្រង់​ភូមិ​បេថ្លេ‌ហិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម

សូមមើលជំពូក



២ សាំ‌យូ‌អែល 23:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាជែល​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេប្រាតា គឺ​ភូមិ​បេថ្លេហិម។


កាល​ជន‌ជាតិ​ភីលី‌ស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​តែង​តាំង​ស្តេច​ទត​ជា​ស្តេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ស្តេច​ទត។ ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ទៅ​ជ្រក​ក្នុង​ជំរក​មួយ។


ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន និង​កុល‌សម្ព័ន្ធ​យូដា ក៏​មាន​អ្នក​ខ្លះ​ទៅ​តាម​ស្តេច​ទត រហូត​ដល់​ជំរក​នោះ​ដែរ។


បន្ទាប់​មក អ្នក​ទៅ​ដល់​គីបា-អេឡូ‌អ៊ីម។


ជន‌ជាតិ​ភីលី‌ស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីក‌ម៉ាស់។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ទទួល​ដំណឹង​ថា ស្តេច​សូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ភីលី‌ស្ទីន ធ្វើ​ឲ្យ​ជន‌ជាតិ​ភីលី‌ស្ទីន​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង។ ប្រជា‌ជន​ក៏​មក​ប្រមូល​ផ្តុំ​គ្នា​ជុំ‌វិញ ស្តេច​សូល​នៅ​គីល‌កាល់។


សម្តេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​មិន​ខតាន់ ប្រហែលអុលឡោះ‌តាអាឡា​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ទ្រង់​មិន​ឲ្យ​ប្រទាន​ជ័យ​ជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។


ទត​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​គាត់។


ទត​ក៏​ស្បថ​ជូន​ស្តេច។ បន្ទាប់​មក ស្តេច​សូល​វិល​ទៅ​កាន់​‌ម៉ាស្ទិទ​វិញ ចំណែក​ឯ​ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។