Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 22:1 - អាល់គីតាប

1 ទត​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស​ខ្លួន​ទៅ​ក្នុង​រអាង​អាឌូឡាម កាល​ពួក​បង‌ប្អូន និង​គ្រួសារ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​រក​លោក​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ដាវីឌ​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បងប្អូន និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស‌ខ្លួន​ទៅ​ឯ​រអាង​អាឌូឡាម កាល​ពួក​បង​ប្អូន នឹង​ពួក​គ្រួ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​ឯ​លោក​នៅ​ទី​នោះ​ដែរ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 22:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ យូដា​បាន​ចាក​ចេញ​ពី​បង‌ប្អូន​របស់​គាត់ ទៅ​នៅ​ជា​មួយ​បុរស​ម្នាក់ ឈ្មោះ ហ៊ីរ៉ា នៅ​ភូមិ​អាឌូ‌ឡាម។


ថ្ងៃ​មួយ​នាយ​ទាហាន​បី​នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​ជួប​ស្តេច​ទត ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។


ខ្ញុំ​នឹង​អរ​គុណ​អុលឡោះ‌តាអាឡា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​សោះ​ឡើយ។


អ្នក​ស្រុក​ម៉ារី‌សា​អើយ អុលឡោះ​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក មេ​ដឹក​នាំ​ដ៏​រុង‌រឿង​របស់​អ៊ីស្រ‌អែល នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។


អុលឡោះ‌តាអាឡា​ចេញ​ពី​ដំណាក់​ចុះ​មក ទ្រង់​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។


លោកីយ៍​ពុំ​សក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។


ស្តេច​ក្រុង​លីបណា ស្តេច​ក្រុង​អាឌូឡាំ


យ៉ារមូត អាឌូឡាំ សូគរ អា‌សេ‌កា


អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​ទត​ថា៖ «នេះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​បាន​សន្យា​ជា​មួយ​អ្នក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្តេច​តាម​អ្នក​យល់​ឃើញ​ទៅ​ចុះ»។ ទត​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​អាវ​វែង​របស់​ស្តេច​សូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម