Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នៅ​គ្រា​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង​មាំ​មួយ ហើយ​មាន​ពួក​ទ័ព​ភីលី‌ស្ទីន​នៅ​ត្រង់​ភូមិ​បេថ្លេ‌ហិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នៅ​គ្រា​នោះដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​នោះ ស្តេច​ទត​នៅ​ក្នុង​ជំរក​ដ៏​រឹង‌មាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កង‌ទ័ព​ភីលី‌ស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)


កាល​សាសន៍​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់​ឡើង​មក​រក​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ជម្រក​លាក់​ខ្លួន។


មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​បេនយ៉ាមីន និង​យូដា បាន​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ឯ​ជម្រក​នោះ។


បន្ទាប់​មក​ទៀត អ្នក​នឹង​ទៅ​ដល់គីបៀថ-អេឡូហ៊ីម ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ អ្នក​នឹង​ជួប​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ និង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ថ្លែង​ទំនាយ។


ពួក​បន្ទាយ​មួយ​របស់​សាសន៍​ភីលី‌ស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។


ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា ស្ដេច​សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលី‌ស្ទីន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល​ដែរ នោះ​ប្រជាជន​ក៏​ប្រមូល​គ្នា​ទៅ​រក​សូល នៅ​ត្រង់​គីល‌កាល។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


ដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស​ខ្លួន​ទៅ​ក្នុង​រអាង​អាឌូឡាម កាល​ពួក​បង‌ប្អូន និង​គ្រួសារ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​រក​លោក​នៅ​ទី​នោះ។


នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច​សូល រួច​ស្ដេច​សូល​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​វិញ តែ​ដាវីឌ និង​ពួក​លោក​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​ជម្រក​លាក់​ខ្លួន​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម