ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 16:3 - អាល់គីតាប

ទត​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ឆ្លើយ​ថា៖ «គាត់​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គាត់​គិត​ថា ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​គាត់ មក​ឲ្យ​គាត់​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​សួរ​ថា៖ «តើ​រាជ​បុត្រ​របស់​ចៅ‌ហ្វាយ​ឯង​នៅ​ឯ​ណា?» ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា "នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​យើង​វិញ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដ្បិត​លោក​គិត​ថា ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​លោក​មក​ឲ្យ​លោក​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​សួរ​ថា តើ​រាជ​បុត្រ​របស់​ចៅហ្វាយ​ឯង​នៅ​ឯ​ណា ស៊ីបា​ទូល​ថា លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រាអែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​អញ​វិញ

សូមមើលជំពូក



២ សាំ‌យូ‌អែល 16:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​មេភី‌បូសែត យើង​ប្រគល់​ឲ្យ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​គោរព​ស្តេច ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ប្រណី​សន្តោស​ខ្ញុំ​រហូត​ត​ទៅ!»។


ខ្ញុំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បង​ប្អូន​របស់​ខ្លួន ខ្ញុំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក ដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។


គេ​មិន​និយាយ​មួល​បង្កាច់ មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​មិត្ត​ភក្ដិ​របស់​ខ្លួន ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយស បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។


ទ្រង់​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ នឹង​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ខ្ញុំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។


កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។


អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។


សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។


កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដាន សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។


អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កបេល។