Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ស្តេច​ទ្រង់​សួរ​ថា តើ​រាជ​បុត្រ​របស់​ចៅហ្វាយ​ឯង​នៅ​ឯ​ណា ស៊ីបា​ទូល​ថា លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រាអែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​អញ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្តេច​សួរ​ថា៖ «តើ​រាជ​បុត្រ​របស់​ចៅ‌ហ្វាយ​ឯង​នៅ​ឯ​ណា?» ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា "នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​យើង​វិញ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌រាជា​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដ្បិត​លោក​គិត​ថា ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​លោក​មក​ឲ្យ​លោក​វិញ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទត​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ឆ្លើយ​ថា៖ «គាត់​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គាត់​គិត​ថា ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​គាត់ មក​ឲ្យ​គាត់​វិញ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​មាន​បន្ទូល​ទៅ​ស៊ីបា​ថា នែ របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​នៃ​មភីបូសែត​ជា​របស់​ផង​ឯង​វិញ ស៊ីបា​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់ សូម​ឲ្យ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ផង។


ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​ទូលបង្គំ​នឹង​បំផ្លាញ​ចេញ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ទូលបង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ


ជា​អ្នក​ដែល​មិន​ពោល​បង្កាច់​ដោយ​អណ្តាត ឬ​ធ្វើ​អាក្រក់​ដល់​មិត្រ​សំឡាញ់ ឬ​យក​រឿង​បក​កេរពី​អ្នក​ជិត​ខាង​ខ្លួន​ឡើយ


ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ដែល​ស្រឡាញ់​ទូលបង្គំ នឹង​ពួក​ភឿន​ឃ្លាត​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ពួក​មិត្រភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ ក្នុង​សេចក្ដី​ងងឹត​ហើយ។


កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។


ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កំរៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។


សាក្សី​ក្លែង‌ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។


កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្រ​សំឡាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង​ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ


វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស‌ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម