ពេលស្តេចទតឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំអុលឡោះ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបគាត់ ដោយមានអាវរហែក និងដីនៅលើក្បាលផង។
២ សាំយូអែល 16:16 - អាល់គីតាប លោកហ៊ូសាយ ជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ស្តេចទត ចូលទៅជួបស្តេចអាប់សាឡុម ពោលថា៖ «ជយោស្តេច! ជយោស្តេច!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកាលហ៊ូសាយ ជាពួកអើគី ជាសម្លាញ់ព្រះបាទដាវីឌ បានមកដល់អាប់សាឡុម នោះលោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ! សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ូសាយជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ ចូលទៅគាល់ស្ដេចអាប់សាឡុម ពោលថា៖ «ជយោព្រះរាជា! ជយោព្រះរាជា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន |
ពេលស្តេចទតឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំអុលឡោះ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបគាត់ ដោយមានអាវរហែក និងដីនៅលើក្បាលផង។
ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “ខ្ញុំស្ម័គ្រចិត្តបម្រើលោកហើយ។ កាលពីមុន ខ្ញុំបានបម្រើឪពុករបស់លោក ឥឡូវនេះ ខ្ញុំត្រូវតែបម្រើលោកដែរ”។ ធ្វើដូច្នេះ អ្នកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ស្តេចទត បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្តេចអាប់សាឡុមចូលទីក្រុងដែរ។
ដ្បិតថ្ងៃនេះ សម្តេចអដូនីយ៉ាទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើគូរបាន។ សម្តេចបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញពួកមេទ័ព និងអ៊ីមុាំអបៀថើរទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្តេចអដូនីយ៉ាទាំងស្រែកថា “ជយោស្តេចអដូនីយ៉ា!”។
នៅទីនោះ អ៊ីមុាំសាដុក និងណាពីណាថាន ត្រូវតែងតាំងស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោស្តេចស៊ូឡៃម៉ាន!”
លោកអសារា ជាកូនរបស់ណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់ណាថានជាអ៊ីមុាំ និងជាមន្ត្រីជំនិតរបស់ស៊ូឡៃម៉ាន។
ពេលនោះ អ៊ីមុាំអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង រួចគេតែងតាំងកុមារជាស្តេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ស្តេច!»។
ពួកគ្រូទាយជម្រាបស្ដេចវិញជាភាសាអារ៉ាមថា៖ «សូមស្តេចរស់នៅអស់កល្បជាយូរអង្វែងតរៀងទៅអើយ! សូមស្តេចមានប្រសាសន៍ឲ្យយើងខ្ញុំដឹងផងថាស្តេចសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។
ពេលមហាក្សត្រិយានីឮពាក្យរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី នាងក៏ចូលមកក្នុងសាលជប់លៀង ហើយមានប្រសាសន៍ថា៖ «ស្តេចអើយ! សូមស្តេចរស់នៅរហូតតទៅ សូមស្តេចកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ!
បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅជួបស្តេចជម្រាបថា៖ «ស្តេចដារីយូសអើយ! សូមស្តេចរស់នៅរហូតតទៅ!
មហាជនដែលដើរហែហមអ៊ីសា ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលអុលឡោះតាអាឡាជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចគាត់ទេ»។ ប្រជាជនទាំងអស់ ក៏នាំគ្នាស្រែកជ័យឃោសឡើងថា៖ «ជយោ! ស្តេច!»។