Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហើយ​កាល​ហ៊ូ‌សាយ ជា​ពួក​អើគី ជា​សម្លាញ់​ព្រះបាទ​ដាវីឌ បាន​មក​ដល់​អាប់សា‌ឡុម នោះ​លោក​ទូល​ទៅ​អាប់សា‌ឡុម​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ! សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ ចូល​ទៅ​គាល់​ស្ដេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ព្រះ‌រាជា! ជយោ​ព្រះ‌រាជា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ស្តេច​ទត ចូល​ទៅ​ជួប​ស្តេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ស្តេច! ជយោ​ស្តេច!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី​ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់សា‌ឡុម​ថា "បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដល់​បិតា​ទ្រង់​កាល​ពី​ដើម​ដែរ"។ ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​អាច​ឈ្នះ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល​ឲ្យ​យើង​បាន។


ដូច្នេះ ហ៊ូ‌សាយ ជា​សម្លាញ់​របស់​ដាវីឌ ក៏​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ ឯ​អាប់សា‌ឡុម​ក៏​យាង​ចូល​មក​ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។


ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សម្លាប់​គោ ចៀម និង​សត្វ​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ពួក​មេ‌ទ័ព និង​សង្ឃ​អ័បៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ គេ​កំពុង​តែ​ជប់​លៀង​នៅ​ចំពោះ​មុខ​លោក ទាំង​ពោល​ថា "សូម​ឲ្យ​ព្រះបាទ​អ័ដូ‌នីយ៉ា​មាន​ព្រះជន្ម​យឺន​យូរ!"។


ហើយ​ត្រូវ​ឲ្យ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា "សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!"។


អ័សារា កូន​ណាថាន់ ជា​ចាង‌ហ្វាង​លើ​ពួក​សេនា‌បតី សាប៊ុត កូន​ណាថាន់ ជា​រដ្ឋ‌នាយក ហើយ​ជា​មិត្ត​សម្លាញ់​នឹង​ស្តេច


លោក​នាំ​បុត្រា​របស់​ស្ដេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់ ដល់​ទ្រង់ តាំង​ឡើង​ជា​ស្ដេច ហើយ​ចាក់​ប្រេង រួច​គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


ដូច្នេះ ពួក​ខាល់ដេ​ទូល​ស្តេច​វិញ (ជា​ភាសា​អារ៉ាម) ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​ប្រាប់​ពី​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។


រី​ឯ​ព្រះ‌មហា‌ក្សត្រិ‌យានី កាល​ព្រះ​នាង​បាន​ឮ​រាជ‌ឱង្ការ​របស់​ស្តេច និង​ពួក​សេនាបតី ទ្រង់​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់​លៀង។ ព្រះ‌នាង​មាន​រាជ‌សវនីយ៍​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​កុំ​តក់​ស្លុត ហើយ​មាន​ព្រះ‌ភក្ត្រ​ស្លេក​ស្លាំង​ដូច្នេះ​ឡើយ។


ពេល​នោះ ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ!


ពេល​នោះ ពួក​អធិបតី និង​ពួក​នាយក​ទាំង​នោះ ក៏​បាន​លើក​គ្នា​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ!


មហា‌ជន​ដែល​ដើរ​ហែ‌ហម​ពី​មុខ និង​ពី​ក្រោយ​ព្រះ‌អង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ! ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!»


លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​នេះ​ឬ​ទេ? ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម