យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
២ របាក្សត្រ 35:6 - អាល់គីតាប ចូរសម្លាប់សត្វដែលត្រូវជូនសម្រាប់ពិធីបុណ្យរំលង ហើយញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យរំលងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងតាមរយៈម៉ូសា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសម្លាប់ចៀមសម្រាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារលោកម៉ូសេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសម្លាប់សត្វដែលត្រូវថ្វាយសម្រាប់ពិធីបុណ្យចម្លង ហើយញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យចម្លងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈលោកម៉ូសេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសំឡាប់ចៀមសំរាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលដោយសារលោកម៉ូសេ។ |
យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ស្តេចទតមានប្រសាសន៍ទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។
អ្នកទាំងនោះបានប្រមូលផ្តុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានបរិសុទ្ធ ហើយធ្វើពិធីជម្រះដំណាក់របស់អុលឡោះតាអាឡាឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្តេច និងស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
ដោយអ៊ីមុាំមានគ្នាតិចពេក មិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវធ្វើជាគូរបានដុតបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមអ៊ីមុាំធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានបរិសុទ្ធជាងក្រុមអ៊ីមុាំ។
រួចមានប្រសាសន៍ទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្តាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានបរិសុទ្ធ ហើយញែកដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទីសក្ការៈ។
គេពុំអាចប្រារព្ធពិធីនេះចំពេលកំណត់ឡើយ ព្រោះក្រុមអ៊ីមុាំពុំទាន់បានញែកខ្លួនឲ្យបានបរិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំទាន់មកជួបជុំគ្នា នៅក្រុងយេរូសាឡឹមនៅឡើយដែរ។
ស្តេចយ៉ូសៀសប្រារព្ធពិធីបុណ្យរំលង ជូនអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀម ធ្វើពិធីបុណ្យរំលងនៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។
គេសម្លាប់សត្វដែលត្រូវធ្វើក្នុងឱកាសបុណ្យរំលង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមអ៊ីមុាំ ហើយអ៊ីមុាំក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។
ស្តេចយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីធ្វើជាគូរបានក្នុងពិធីបុណ្យរំលងសម្រាប់ប្រជាជនដែលនៅទីនោះ។
ពួកអ៊ីមុាំក៏ចេញពីទីសក្ការៈមកវិញ។ ពួកអ៊ីមុាំទាំងអស់ដែលមានវត្តមាននៅទីនោះ បានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ដោយពុំគិតពីក្រុមរបស់ខ្លួនឡើយ។
ក្រោយពេលជប់លៀង អៃយ៉ូបតែងតែហៅកូនៗរបស់គាត់ មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ គាត់ក្រោកពីព្រលឹម ធ្វើគូរបានដុត សម្រាប់កូននីមួយៗ ដ្បិតគាត់ខ្លាចក្រែងកូនរបស់គាត់ប្រព្រឹត្តអំពើបាប ហើយប្រមាថអុលឡោះនៅក្នុងចិត្តរបស់ខ្លួន។ អៃយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
សូមជម្រះខ្ញុំ ដោយស្លឹកហ៊ីសុប នោះខ្ញុំនឹងបានបរិសុទ្ធ សូមលាងសំអាតខ្ញុំ នោះខ្ញុំនឹងបានសជាងសំឡីទៅទៀត ។
អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យជម្រះខ្លួនឲ្យបានបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។
គាត់ប្រាប់ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់!