២ របាក្សត្រ 35:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ចូរសម្លាប់សត្វដែលត្រូវថ្វាយសម្រាប់ពិធីបុណ្យចម្លង ហើយញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យចម្លងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈលោកម៉ូសេ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 រួចសម្លាប់ចៀមសម្រាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារលោកម៉ូសេ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 រួចសំឡាប់ចៀមសំរាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលដោយសារលោកម៉ូសេ។ សូមមើលជំពូកអាល់គីតាប6 ចូរសម្លាប់សត្វដែលត្រូវជូនសម្រាប់ពិធីបុណ្យរំលង ហើយញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យរំលងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងតាមរយៈម៉ូសា»។ សូមមើលជំពូក |
ដោយបូជាចារ្យមានគ្នាតិចពេកមិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមបូជាចារ្យធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានវិសុទ្ធជាងក្រុមបូជាចារ្យ។
ក្រោយពេលជប់លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូល សម្រាប់កូននីមួយៗ ដ្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។ លោកយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។