ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 34:8 - អាល់គីតាប

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច គឺ​នៅ​គ្រា​ដែល​គាត់​កំពុង​តែ​ជម្រះ​ស្រុក និង​ម៉ាស្ជិទ ឲ្យ​បាន​បរិសុទ្ធ ស្តេច​យ៉ូ‌សៀស​ចាត់​លោក​សាផាន​ជា​កូន​របស់​លោក​អសា‌លា លោក​ម៉ាសេ‌យ៉ា​ជា​អភិ‌បាល​ក្រុង ព្រម​ទាំង​លោក​យ៉ូ‌អា ជា​កូន​របស់​លោក​យ៉ូអា‌ហាស និង​ជា​ស្មៀន​ស្តេច​ឲ្យ​ទៅ​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ឆ្នាំ​ទី​ដប់​ប្រាំ​បី ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជម្រះ​សម្អាត​ស្រុក និង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អា‌សេ‌យ៉ា ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវ‌តារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច គឺ​នៅ​គ្រា​ដែល​ស្ដេច​កំពុង​តែ​ជម្រះ​ស្រុក និង​ព្រះ‌វិហារ ឲ្យ​បាន​បរិសុទ្ធ ព្រះ‌បាទ​យ៉ូ‌សៀស​ចាត់​លោក​សាផាន ជា​កូន​របស់​លោក​អសា‌លា លោក​ម៉ាសេ‌យ៉ា ជា​អភិ‌បាល​ក្រុង ព្រម​ទាំង​លោក​យ៉ូ‌អា ជា​កូន​របស់​លោក​យ៉ូអា‌ហាស និង​ជា​ស្មៀន​ហ្លួង ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជំរះ​សំអាត​ស្រុក នឹង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ នោះ​ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អាសេយ៉ា ជា​ចៅហ្វាយ​ទី​ក្រុង នឹង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវតារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

សូមមើលជំពូក



២ របា‌ក្សត្រ 34:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។ លោក​យ៉ូសា‌ផាត ជា​កូន​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ទត។


លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា មាន​មុខ‌ងារ​ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ទត។


លោក​យ៉ូអាប់​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្តេច​យ៉ូអាស ជា​កូន​របស់​យើង​ទៅ!


ស្តេច និង​លោក​យេហូ‌យ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សម្រាប់​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា​ដែរ។


ស្តេច​កោះ​ហៅ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ​ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ដើម្បី​ជួស​ជុល​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក។ សូម​សម្រេច​ការ​នេះ​ឲ្យ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​ឲ្យ​បាន​រួស​រាន់​ទេ។


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​ស្តេច​សេដេ‌គា តាម​រយៈ​យេរេមា។ ស្តេច​សេដេ‌គា​បាន​ចាត់​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​ម៉ាល់គា និង​អ៊ីមុាំ​សេផា‌នា​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​មក​ប្រាប់​យេរេមា​ថា


ចាប់​ពី​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស បុត្រ​របស់​ស្តេច​អាំម៉ូន ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​បន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។


លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ស្ដី​អំពី​អហាប់ ជា​កូន​របស់​កូឡា‌យ៉ា និង​សេដេ‌គា ជា​កូន​របស់​ម៉ាសេ‌យ៉ា​ថា: “អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​យើង ប្រាប់​អ្នក​រាល់​គ្នា។ ហេតុ​នេះ យើង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នេប៊ូ‌ក្នេសា​នឹង​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ នៅ​មុខ​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​នាម​អ្នក​ផ្ទាល់ ទៅ​ឲ្យ​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​អ៊ីមុាំ​សេផា‌នា ជា​កូន​របស់​ម៉ាសេ‌យ៉ា និង​អ៊ីមុាំ​ទាំង​អស់ មាន​សេចក្ដី​ដូច​ត​ទៅ:


ណាពី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​ជួប​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖


លោក​បារូក​អាន​សេចក្ដី​ដែល​យេរេមា​បង្គាប់​ឲ្យ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង ឲ្យ​ប្រជា‌ជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ម៉ាស្ជិទ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ស្តេច បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ ជិត​ទ្វារ​ថ្មី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា ចេញ​ពី​បន្ទាយ​កង​រក្សា​ស្ដេច​ស្រុក​យូដា ប្រគល់​ទៅ​លោក​កេដា‌លា​ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដើម្បី​ឲ្យ​គាត់​នាំ​យេរេមា​ទៅ​ផ្ទះ​របស់​គាត់​វិញ ហើយ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជន។


រីឯ​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន ស្រុក​អេដុម និង​ស្រុក​ឯ​ទៀតៗ ក៏​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទុក​ប្រជា‌ជន​មួយ​ចំនួន​ដែល​នៅ​សេស‌សល់ ឲ្យ​រស់​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។


មាន​អះលី‌ជំអះ​នៃ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។