Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 36:10 - អាល់គីតាប

10 លោក​បារូក​អាន​សេចក្ដី​ដែល​យេរេមា​បង្គាប់​ឲ្យ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង ឲ្យ​ប្រជា‌ជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ម៉ាស្ជិទ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ស្តេច បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ ជិត​ទ្វារ​ថ្មី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​ហោរា​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្ដា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា ជា​កូន​សាផាន ដែល​នៅ​ទី‌លាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​បារូក​អាន​សេចក្ដី​ដែល​លោក​យេរេមា​បង្គាប់​ឲ្យ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង ឲ្យ​ប្រជា‌ជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ព្រះ‌វិហារ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ហ្លួង បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ ជិត​ទ្វារ​ថ្មី​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ខណៈ​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្តាជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា​ជា​កូន​សាផាន ដែល​នៅ​ទីលាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង




យេរេមា 36:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សេរ៉ា‌យ៉ា ជា​លេខា‌ធិការ អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ ជា​អ៊ីមុាំ។


លោក​សា‌ដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខ‌ងារ​ជា​អ៊ីមុាំ។


បន្ទាប់​មក ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ធ្វើ​ទីលាន​ខាង​ក្នុង​ពី​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។


ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ព ស់ៗ​ទេ។ ប្រជា‌ជន​នៅ​តែ​ធ្វើ​គូរបាន និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។ ស្តេច​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


លោក​អេលា‌គីម​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង លោក​សិប‌ណា​ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ជម្រាប​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្រុក​អាស‌ស៊ើរ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ‌កាល​ស្តេច​យ៉ូសៀស គាត់​ចាត់​លោក​សាផាន​ជា​ស្មៀន​ស្តេច ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ដំណាក់​របស់អុលឡោះ‌តាអាឡា ដោយ​មាន​ប្រសាសន៍​ថា៖


កាល​មន្ត្រី​របស់​ជន‌ជាតិ​យូដា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ចេញ​ពី​វាំង​ស្ដេច ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​អង្គុយ​ត្រង់​មាត់​ទ្វារ​ថ្មី។


លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។


ណាពី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​ជួប​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖


ហើយ​នាំ​ពួក​គេ​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដា‌លា និង​ជា​អ្នក​បម្រើ​របស់​អុលឡោះ។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។


កាល​លោក​មីកា ជា​កូន​របស់​លោក​កេម៉ា‌រា និង​ជា​ចៅ​របស់​លោក​សាផាន ឮ​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា ដែល​មាន​សរសេរ​ក្នុង​ក្រាំង​នោះ


លោក​អែល‌ណា‌ថាន លោក​ដេឡា‌យ៉ា និង​លោក​កេម៉ា‌រា ទទូច​អង្វរ​ស្តេច សូម​កុំ​ឲ្យ​ដុត​ក្រាំង​នោះ​ដែរ តែ​ស្ដេច​ពុំ​ស្ដាប់​ពាក្យ​លោក​ទាំង​បី​ឡើយ។


នៅ​ថ្ងៃ​ធ្វើ​ពិធី​តម​អាហារ ចូរ​អ្នក​ទៅ​ម៉ាស្ជិទ ហើយ​អាន​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​សរសេរ​ក្នុង​ក្រាំង​នេះ ឲ្យ​ប្រជា‌ជន​ស្ដាប់។ ចូរ​អាន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ស្ដាប់​ដែរ។


លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា ធ្វើ​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ណាពី​យេរេមា​បង្គាប់ គឺ​គាត់​ទៅ​ម៉ាស្ជិទ ហើយ​អាន​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដែល​មាន​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង។


គឺ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទេ​តើ ដែល​អុច‌អាល​អ្នក​ឲ្យ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយ​ពួក​នោះ​នឹង​សម្លាប់ ឬ​ចាប់​ពួក​យើង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន»។


គាត់​ក៏​ចាប់​មហា‌តលិក​មួយ​នាក់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ‌ពីរ​នាក់ ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារកិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។


នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​គូរបាន​ដុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម