Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 29:3 - អាល់គីតាប

3 ណាពី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​ជួប​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ផ្ញើ​សំបុត្រ​នោះតាម​អេលា‌សារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​ព្រះបាទ​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្យាការី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 លោក​ផ្ញើ​សំបុត្រ​នោះ​ដោយ‌សារ​ដៃ​អេលាសារ ជា​កូន​សាផាន នឹង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ឯ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា

សូមមើលជំពូក ចម្លង




យេរេមា 29:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ស្រែក​ហៅ​ស្តេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង​បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា​កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​ទៅ​ជា​មួយ​ផង។


បន្ទាប់​មក​ស្តេច​បញ្ជា​ទៅ​អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន លោក​អ័ក‌បោរ ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សាផាន ជា​ស្មៀន​ស្តេច និង​លោក​អសា‌យ៉ា ជា​អ្នក​បម្រើ​ថា៖


ពេល​នោះ​មូស្ទី​ហ៊ីល‌គីយ៉ា មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន​ជា​ស្មៀន​ស្តេច​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គីតាប​ហ៊ូកុំ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា!»។ លោក​ហ៊ីល‌គី‌យ៉ា​ជូន​គីតាប​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។


លោក​អសា‌រ៉ា​ជា​ឪពុក​របស់​លោក​ហាលេស លោក​ហាលេស​ជា​ឪពុក​របស់​លោក​អេឡា‌សា


លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីល‌គីយ៉ា លោក​ហ៊ីល‌គីយ៉ា​ជា​ឪពុក​របស់​លោក​អសា‌រា


បន្ទាប់​មក​ស្តេច​បញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន​ជា​ស្មៀន​ស្តេច និង​លោក​អសា‌យ៉ា​ជា​អ្នក​បម្រើ​ថា៖


ស្តេច​យេហូ‌យ៉ាគីម​ចាត់​លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ និង​បក្ស​ពួក​គាត់​ឲ្យ​ទៅ​ស្រុក​អេស៊ីប


លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។


លោក​អែល‌ណា‌ថាន លោក​ដេឡា‌យ៉ា និង​លោក​កេម៉ា‌រា ទទូច​អង្វរ​ស្តេច សូម​កុំ​ឲ្យ​ដុត​ក្រាំង​នោះ​ដែរ តែ​ស្ដេច​ពុំ​ស្ដាប់​ពាក្យ​លោក​ទាំង​បី​ឡើយ។


ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា ចេញ​ពី​បន្ទាយ​កង​រក្សា​ស្ដេច​ស្រុក​យូដា ប្រគល់​ទៅ​លោក​កេដា‌លា​ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដើម្បី​ឲ្យ​គាត់​នាំ​យេរេមា​ទៅ​ផ្ទះ​របស់​គាត់​វិញ ហើយ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជន។


មាន​អះលី‌ជំអះ​នៃ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម