ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 32:21 - អាល់គីតាប

ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​នាក់ ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស់​មុខ។ ស្តេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្តេច ហើយ​ពេល​នោះ​កូន​បង្កើត​របស់​ស្តេច នាំ​គ្នា​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ព្រះ‌យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់។ ស្ដេច​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន​ខ្មាស ហើយ​ពេល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ទេវតា​មួយ​រូប ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ ស្ដេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​អាម៉ាស់​មុខ។ ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្ដេច ហើយ​ពេល​នោះ បុត្រ​បង្កើត​របស់​ស្ដេច​នាំ​គ្នា​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាសស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ នឹង​ពួក​មេ‌ទ័ព​ទាំង​អស់​ទៅ នោះ​ស្តេច​ទ្រង់​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន‌ខ្មាស ហើយ​កាល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ

សូមមើលជំពូក



២ របា‌ក្សត្រ 32:21
34 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ម៉ាឡា‌អ៊ីកាត់​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម អុលឡោះ‌តាអាឡា​ប្រែ​ចិត្ត​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់ ដែល​កំពុង​បំផ្លាញ​ប្រជា‌ជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេ‌ប៊ូស។


ពេល​នោះ​ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូរអា‌អង្វរ​យើង​ស្តី​អំពី​សាន‌ហេរីប ជា​ស្តេច​របស់​ស្រុក​អាស្ស៊ី‌រី​ហើយ”។


ស្តេច​ហេសេ‌គា និង​ណាពី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូរអា‌អង្វរ​អុលឡោះដើម្បី​សូម​ឲ្យ​ទ្រង់​ជួយ។


អុលឡោះ‌តាអាឡា​បាន​រំដោះ​ស្តេច​ហេសេ‌គា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​គ្រប់​ទិស‌ទី។


ទ្រង់​ប្រកប​ទៅ​ដោយ​ប្រាជ្ញា‌ញាណ និង​អំណាច អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់ មិន​អាច​រួច​ខ្លួន​បាន​ទេ។


យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង»។


ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ទ្រង់​បាន​តែង‌តាំង ទ្រង់​បាន​សំដែង​ចិត្ត​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង គឺ​ចំពោះ​ស្ដេច​ទត និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។


ខ្ញុំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​អាម៉ាស់​មុខ​ណាស់


ទ្រង់​បំបាក់​អំនួត​របស់​ស្ដេច​នានា ហើយ​ធ្វើ​ឲ្យ​ស្តេច​ទាំង‌ឡាយ នៅ​លើ​ផែនដី​ស្ញែង​ខ្លាច​ទ្រង់។


ទ្រង់​បាន​ដក​អាវុធ​ពី​អ្នក ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ ពួក​គេ​ដេក​លង់‌លក់​បាត់​ស្មារតី ទាហាន​ដ៏​ពូកែ​ទាំង​នោះ លែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យ៉ាកកូប​អើយ ពេល​ទ្រង់​ស្រែក​គំរាម កង‌ទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កំរើក​លែង​រួច។


ទ្រង់​អើយ ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ទ្រង់​ខឹង តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ទ្រង់​បាន?


អ្នក​ណា​វាយ​ឫក​ក្រអឺត‌ក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។


អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


គេ​ពោល​ថា៖ «មេ‌ទ័ព​របស់​យើង​មាន​អំណាច ស្មើ​នឹង​ស្ដេច​ឯ​ទៀតៗ។


យើង​នឹង​កំទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អំរែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។


សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ស្តេច​វាយ​មិន​ឈ្នះ​ផង ទោះ​បី​ស្តេច​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក៏​ដោយ។


ពេល​នោះ អេសាយ ជា​កូន​របស់​លោក​អម៉ូស ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «ស្តេច​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្ដី​អំពី​សានហេ‌រីប​ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី។ នេះ​ជា​បន្ទូល​ឆ្លើយ​តប​របស់អុលឡោះ‌តាអាឡា។


យើង​មាន​នាម​ថា អុលឡោះ‌តាអាឡា យើង​មិន​ប្រគល់​សិរី‌រុង‌រឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!


“ចូរ​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង​ផង ដ្បិត​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជាអុលឡោះ‌តាអាឡា​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង ដោយ​ធ្វើ​ឲ្យ​ស្តេច​នេប៊ូ‌ក្នេសា​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។


ស្តេច​នេប៊ូ‌ក្នេសា​មាន​ប្រសាសន៍​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ដែល​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ទ្រង់។ អ្នក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​អុលឡោះ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​លះបង់​ជីវិត​ជា​ជាង​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន!


អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ខ្ញុំ​ឡើយ ដ្បិត​អុលឡោះ​ជ្រាប​ថា ខ្ញុំ​គ្មាន​ទោស‌ពៃរ៍​អ្វី​ចំពោះ​ទ្រង់​ទេ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ស្តេច​ដែរ»។


រំពេច​នោះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្តេច​ពុំ​បាន​ផ្តល់​សិរី‌រុង‌រឿង​ទៅ​អុលឡោះ។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។