Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:16 - អាល់គីតាប

16 កាល​ម៉ាឡា‌អ៊ីកាត់​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម អុលឡោះ‌តាអាឡា​ប្រែ​ចិត្ត​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់ ដែល​កំពុង​បំផ្លាញ​ប្រជា‌ជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេ‌ប៊ូស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្តែ កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត ហើយ​ក៏​បញ្ឈប់​សេចក្ដី​ឃោរឃៅ​នោះ​ទៅ ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​ប្រជាជន​ថា៖ «ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ»។ ខណៈ​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា សាសន៍​យេប៊ូស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កាល​ទេវតា​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា ដែល​កំពុង​បំផ្លាញ​ប្រជា‌ជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេ‌ប៊ូស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​រំជួល​ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ក៏​មាន​បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​បណ្តាជន​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា សាសន៍​យេប៊ូស

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:16
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​គើកា‌ស៊ី


អុលឡោះ‌តាអាឡា​នឹក​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ទ្រង់​ព្រួយ​ចិត្ត។


នៅ​ថ្ងៃ​ដដែល​នោះ លោក​កាដ​ចូល​ទៅ​ជួប​ស្តេច​ទត ជម្រាប​ថា៖ «សូម​ស្តេច​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា​នៅ​ទី​នោះ​ចុះ!»។


នៅ​ថ្ងៃ​នោះ ស្តេច​ទត​បាន​បញ្ជា​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ចង់​វាយ​ពួក​យេ‌ប៊ូស ត្រូវ​ឡើង​តាម​ប្រឡាយ​ទឹក នោះ​នឹង​ទៅ​ដល់​ពួក​ខ្វិន និង​ពួក​ខ្វាក់ ដែល​ទត​ស្អប់​នោះ​មិន​ខាន!»។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា៖ «អ្នក​ខ្វាក់ អ្នក​ខ្វិន គ្មាន​សិទ្ធិ​ចូល​ក្នុង​ដំណាក់​ទេ!»។


រីឯ​គាត់​វិញ គាត់​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​អង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​មិន​ប្រសើរ​ជាង​ដូន‌តា​របស់​ខ្ញុំ​ទេ»។


នៅ​យប់​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ី‌រី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។


ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​គើកា‌ស៊ី


ស្តេច​ស៊ូឡៃ‌ម៉ាន​ចាប់​ផ្តើម​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម លើ​ភ្នំ​ម៉ូរី‌យ៉ា ត្រង់​កន្លែង​ដែល​អុលឡោះ‌តាអាឡា​បាន​បង្ហាញ​ស្តេច​ទត​ជា​ឪពុក គឺ​កន្លែង​ដែល​ស្តេច​ទត​បាន​បម្រុង​ទុក នៅ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។


ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​នាក់ ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស់​មុខ។ ស្តេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្តេច ហើយ​ពេល​នោះ​កូន​បង្កើត​របស់​ស្តេច នាំ​គ្នា​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ។


ដ្បិត​ទ្រង់​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ទ្រង់​អាណិត​អាសូរ​អ្នក​បម្រើ របស់​ទ្រង់។


នៅ​ពេល​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌តាអាឡា​ដេញ​តាម​ពួក​គេ សូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុង និង​រអិល​ទៀត​ផង!។


រីឯ​ទ្រង់​វិញ ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ​ជា‌និច្ច ទ្រង់​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ទ្រង់​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ទ្រង់​តែងតែ​ទប់ ចិត្ត​មិន​ឲ្យ​មាន​កំហឹង ទ្រង់​អត់‌ធ្មត់​ចំពោះ​ពួក​គេ។


អុលឡោះ‌តាអាឡា​អើយ សូម​មក​វិញ តើ​ទ្រង់​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង!


ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សំគាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។


ពេលអុលឡោះ‌តាអាឡា​ឆ្លង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​មើល​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ នោះ​ទ្រង់​នឹង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។


អុលឡោះ‌តាអាឡា​ក៏​ដូរ​ចិត្ត លែង​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដូច​ទ្រង់​មាន​បន្ទូល។


ចូរ​អង្វរអុលឡោះ‌តាអាឡា​សូម​កុំ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​តទៅ​ទៀត។ យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។


ទេ! អុលឡោះ‌តាអាឡា​ដាក់​ទោស​ប្រជា‌រាស្ត្រ របស់​ទ្រង់ ដោយ​និរទេស​ពួក​គេ គឺ​ទ្រង់​បាន​បណ្ដេញ​ពួក​គេ ដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ពី​បូព៌ា​ប្រទេស។


យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។


នៅ​សម័យ​នោះ តើ​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​មូល បាន​សម្លាប់​ណាពី​មីកា​ឬ​ទេ? ទេ! ពួក​គេ​បែរ​ជា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​ទូរអា‌អង្វរ​ទ្រង់​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​ទ្រង់​ឡើយ។ ប្រសិន​បើ​យើង​ប្រហារ​ជីវិត​គាត់​នេះ ទុក្ខ​ទោស​យ៉ាង​ធ្ងន់​នឹង​ធ្លាក់​មក​លើ​យើង។


ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ ត​ទៅ​ទៀត យើង​នឹង​បណ្ដុះ​បណ្ដាល​អ្នក​រាល់​គ្នា គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។ យើង​នឹង​ដាំ​អ្នក​រាល់​គ្នា គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ យើង​នឹង​នឹក​ស្ដាយ ដោយ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​ដូរ​ចិត្ត ហើយ​មាន​បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។


អុលឡោះ‌តាអាឡា​ដូរ​ចិត្ត ហើយ​មាន​បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។


ឱអុលឡោះ‌តាអាឡា​អើយ ខ្ញុំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ទ្រង់ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​កោត​ស្ញប់‌ស្ញែង ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ។ សូម​សំដែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ដៃ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ទ្រង់​ខឹង សូម​នឹក​ដល់​ចិត្ត​អាណិត​មេត្តា របស់​ទ្រង់​ផង។


យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាម ចេញ​ពី​មាត់​របស់​គេ។ គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ប្រជា‌ជន​ភីលី‌ស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ ដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ ប្រជា‌ជន​នៅ​ក្រុង​អេក្រូន នឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើង ដូច​អ្នក​ក្រុង​យេបូស​ដែរ។


អ៊ីសា​វិល​មក​រក​គេ​ជា​លើក​ទី​បី ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ប៉ុណ្ណឹង​ល្មម​ហើយ! ឥឡូវ​នេះ ពេល​កំណត់​មក​ដល់​ហើយ បុត្រា​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។


រំពេច​នោះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្តេច​ពុំ​បាន​ផ្តល់​សិរី‌រុង‌រឿង​ទៅ​អុលឡោះ។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។


សូម​កុំ​រអ៊ូ‌រទាំ ដូច​បុព្វ‌បុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។


បើ​បង​ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។


កូន​ចៅ​យូដា​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​យេប៊ូស​ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម​ចេញ​បាន​ឡើយ។ ហេតុ​នេះ ជន‌ជាតិ​យេប៊ូស​រស់​នៅ​ជា​មួយ​កូន​ចៅ​យូដា នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។


រីឯ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​វិញ គេ​មិន​បាន​បណ្តេញ​ជន‌ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។ ដូច្នេះ ជន‌ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។


ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សម្រាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។


«យើង​សោក​ស្តាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្តេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​ទេ»។ សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង គាត់​ទូរអា​អង្វរអុលឡោះ‌តាអាឡា​ពេញ​មួយ​យប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម