ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡាពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
២ របាក្សត្រ 15:9 - អាល់គីតាប ស្តេចអេសាប្រមូលផ្តុំប្រជាជនយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រអែលមួយចំនួនធំ បានមករួបរួមជាមួយស្តេច ព្រោះពួកគេឃើញថា អុលឡោះតាអាឡាជាម្ចាស់របស់ស្តេច នៅជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចប្រមូលពួកយូដា និងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាណាសេ និងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ា ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេសាប្រមូលផ្តុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្ដេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ប្រមូលពួកយូដា នឹងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាន៉ាសេ នឹងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ គង់នៅជាមួយនឹងទ្រង់ពិត |
ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡាពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
ម្ចាស់របស់គាត់ឃើញថា អុលឡោះតាអាឡានៅជាមួយគាត់ ហើយការអ្វីដែលគាត់ធ្វើ អុលឡោះប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រអែលបះបោរ ប្រឆាំងនឹងរាជវង្សស្តេចទត រហូតដល់សព្វថ្ងៃ។
ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងស្តេចទត ក្នុងពេលដែលស្តេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងស្តេចសូល។ ប៉ុន្តែ ទ័ពរបស់ស្តេចទតពុំបានចូលរួមច្បាំងទេ ព្រោះពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីន បានពិគ្រោះគ្នាបញ្ជូនទ័ពរបស់ស្តេចទត ឲ្យវិលត្រឡប់ទៅវិញពួកគេគិតថា៖ «បើស្តេចទតចូលដៃជាមួយស្តេចសូលជាចៅហ្វាយរបស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។
រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ដែលមានចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ។
ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអេសា។
ស្តេចយ៉ូសាផាតនៅក្រុងយេរូសាឡឹម។ បន្ទាប់មកស្តេចទៅសួរសុខទុក្ខប្រជារាស្ត្រតាំងពីបៀរសេបាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេឲ្យវិលមករកអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួនវិញ។
អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រអែលក្តី ឬរស់នៅក្នុងស្រុកយូដាក្តី នាំគ្នាសប្បាយរីករាយក្រៃលែង។
«កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យូសុះ (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រអែលទាំងមូលជាដៃគូនឹងគ្នា”។
ក្រុមជំអះបានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំអះមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានរសអុលឡោះដ៏វិសុទ្ធជួយលើកទឹកចិត្ដគេផង។
ស្តេចសូលយល់ឃើញថា អុលឡោះតាអាឡានៅជាមួយទត ហើយឃើញថានាងមិកាល់ជាបុត្រីស្រឡាញ់គាត់ដែរ