Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 15:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌បាទ​អេ‌សា​ប្រមូល​ផ្តុំ​ប្រជា‌ជន​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្ដេច ព្រោះ​ពួក​គេ​ឃើញ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស្ដេច​ប្រមូល​ពួក​យូដា និង​ពួក​បេនយ៉ាមីន ព្រម​ទាំង​ពួក​អេប្រាអិម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះរបស់​ស្ដេច គង់​នៅ​ជា‌មួយ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​ទ្រង់​ប្រមូល​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ព្រម​ទាំង​ពួក​អេប្រា‌អិម ម៉ាន៉ាសេ នឹង​ស៊ីម្មាន ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រាអែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គង់​នៅ​ជា​មួយ​នឹង​ទ្រង់​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្តេច​អេ‌សា​ប្រមូល​ផ្តុំ​ប្រជា‌ជន​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្តេច ព្រោះ​ពួក​គេ​ឃើញ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច នៅ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 15:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច និង​អស់​អ្នក​ដែល​មក​ជា​មួយ​ស្ដេច​តប​ទៅ​លោក​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​ជា​មួយ​លោក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។


ម្ចាស់​របស់​លោក​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក ហើយ​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។


គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។


ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌រាជា ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា‌ញាណ​មក​ស្ដេច ដើម្បី​កាត់​ក្ដី​នេះ។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្ដេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ច្បាំង​នឹង​ព្រះ‌បាទ​សូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា បញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ពួក​គេ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្ដេច​សូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។


រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ។


ពួក​គេ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា។


ព្រះ‌បាទ​យ៉ូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក ស្ដេច​យាង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ត្រ​តាំង​ពី​បៀរ‌សេ‌បា​ហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន​វិញ។


អង្គ​ប្រជុំ​យូដា​ទាំង​មូល រួម​ជា​មួយ​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន​ទាំង​អស់​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ជន​បរទេស​ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល​ក្ដី ឬ​រស់​នៅ​ក្នុង​ស្រុក​យូដា​ក្ដី នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។


«កូន​មនុស្ស​អើយ! ចូរ​យក​ក្ដារ​មួយ​បន្ទះ​មក​សរសេរ​ពី​លើ​ថា “កុល‌សម្ព័ន្ធ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដៃ​គូ​នឹង​គ្នា”។ ចូរ​យក​ក្ដារ​មួយ​បន្ទះ​ទៀត​មក​សរសេរ​ពី​លើ​ថា “យ៉ូសែប (គឺ​អេប្រាអ៊ីម) និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​ដៃ​គូ​នឹង​គ្នា”។


ក្រុម‌ជំនុំ*​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី។ ក្រុម‌ជំនុំ​មាន​ជំហរ​កាន់​តែ​មាំ‌មួន​ឡើងៗ ហើយ​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។


ព្រះ‌បាទ​សូល​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក​ដាវីឌ ហើយ​ឃើញ​ថា​ព្រះ‌នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​លោក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម