Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស្ដេច​ប្រមូល​ពួក​យូដា និង​ពួក​បេនយ៉ាមីន ព្រម​ទាំង​ពួក​អេប្រាអិម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះរបស់​ស្ដេច គង់​នៅ​ជា‌មួយ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌បាទ​អេ‌សា​ប្រមូល​ផ្តុំ​ប្រជា‌ជន​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្ដេច ព្រោះ​ពួក​គេ​ឃើញ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​ទ្រង់​ប្រមូល​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ព្រម​ទាំង​ពួក​អេប្រា‌អិម ម៉ាន៉ាសេ នឹង​ស៊ីម្មាន ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រាអែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គង់​នៅ​ជា​មួយ​នឹង​ទ្រង់​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្តេច​អេ‌សា​ប្រមូល​ផ្តុំ​ប្រជា‌ជន​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្តេច ព្រោះ​ពួក​គេ​ឃើញ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច នៅ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 15:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក‌គេ​ឆ្លើយ​តប​ថា៖ «យើង​បាន​ឃើញ​ច្បាស់​ហើយ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​អ្នក​មែន ដូច្នេះ​ហើយ​បាន​ជា​យើង​គិត​ថា គួរ​តែ​យើង​មាន​សម្បថ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សូម​ឲ្យ​យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក​ថា


ចៅ‌ហ្វាយ​របស់​លោក​ឃើញ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក ហើយ​ថា ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​ចម្រើន​ឡើង ដោយ‌សារ​ដៃ​របស់​លោក។


គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ​រហូត​ដល់​សព្វ​ថ្ងៃ។


ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​បាន​ឮ​ពី​ការ​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត​ខ្លាច​ដល់​ទ្រង់ ព្រោះ​គេ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សម្រាប់​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​អ្នក​ខ្លះ​បាន​មក​ចូល​ខាង​ព្រះបាទ​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ស្ដេច​សូល ជា‌មួយ​ពួក​ភីលី‌ស្ទីន (តែ​មិន​បាន​ជួយ​គេ​ទេ ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលី‌ស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា៖ «ក្រែង​គាត់​ចូល​ដៃ​ខាង​ស្ដេច​សូល ជា​ចៅ‌ហ្វាយ​គាត់​វិញ ហើយ​នាំ​ឲ្យ​យើង​អន្តរាយ»)។


រីឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជនជាតិ​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​តាម​ពួក​លេវី​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុព្វ‌បុរស​គេ។


ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ទីបី ឆ្នាំ​ទី​ដប់​ប្រាំ ក្នុងរជ្ជកាល​ស្ដេច​អេសា។


ព្រះបាទ​យេ‌ហូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្ដាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រាអិម នាំ​គេ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​វិញ។


នោះ​ជំនុំ​ទាំង​មូល​នៃ​ពួក​យូដា ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល មក​តាំង​ទី​លំនៅ​ក្នុង​ស្រុក​យូដា គេ​ក៏​នាំ​គ្នា​អរ​សប្បាយ​ឡើង


«កូន​មនុស្ស​អើយ ចូរ​យក​បន្ទះ​ឈើ​មួយ​មក​សរសេរ​ចុះ​ថា សម្រាប់​ពួក​យូដា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ភឿន​មិត្ត​របស់​គេ រួច​យក​បន្ទះ​ឈើ​មួយ​ទៀត​សរសេរ​ថា សម្រាប់​ពួក​យ៉ូសែប ជា​បន្ទះ​ឈើ​របស់​ពួក​អេប្រាអិម និង​ពួក​វង្ស​អ៊ីស្រា‌អែល​ជា​ភឿន​មិត្ត​របស់​គេ។


ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សា‌ម៉ារី ក៏​មាន​សេចក្តី​សុខ‌សាន្ត ហើយ​បាន​ស្អាង​ឡើង។ គេ​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ‌អម្ចាស់ មានការ​កម្សាន្ត​ចិត្ត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់។


ស្ដេច​សូល​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​ដាវីឌ ឯ​នាង​មីកាល ជា​បុត្រី​ក៏​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម