នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
២ របាក្សត្រ 13:14 - អាល់គីតាប កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះពួកគេស្រែកអង្វរអុលឡោះតាអាឡា ហើយពួកអ៊ីមុាំក៏ផ្លុំត្រែឡើងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកយូដាបានក្រឡេកបែរមើលទៅក្រោយ នោះក៏ឃើញមានចម្បាំងពីមុខពីក្រោយដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយពួកសង្ឃក៏ផ្លុំត្រែឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះ ពួកគេស្រែកអង្វរព្រះអម្ចាស់ ហើយពួកបូជាចារ្យក៏ផ្លុំត្រែឡើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកយូដាបានក្រឡេកបែរមើលទៅក្រោយ នោះក៏ឃើញមានចំបាំងពីមុខពីក្រោយដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយពួកសង្ឃក៏ផ្លុំត្រែឡើង |
នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
ស្តេចអេសាស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយទូរអាថា៖ «អុលឡោះតាអាឡា ទ្រង់អាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំផង! ដ្បិតមានតែទ្រង់ទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាម្ចាស់នៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះទ្រង់បានឡើយ!»។
កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញស្តេចយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្តេចអ៊ីស្រអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្តេច ប៉ុន្តែ ពេលស្តេចយ៉ូសាផាតស្រែកឡើង។ អុលឡោះតាអាឡាមកជួយស្តេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីគាត់។
ស្តេចហេសេគា និងណាពីអេសាយ ជាកូនរបស់លោកអម៉ុស បានទូរអាអង្វរអុលឡោះដើម្បីសូមឲ្យទ្រង់ជួយ។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។
កាលឃើញស្តេចហ្វៀរ៉អ៊ូន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកអុលឡោះតាអាឡា។
ក្នុងស្រុករបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នករាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីខ្មាំងសត្រូវ។
នៅជុំទីប្រាំពីរ ពេលក្រុមអ៊ីមុាំផ្លុំស្នែង យ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតអុលឡោះតាអាឡាបានប្រគល់ទីក្រុងឲ្យអ្នករាល់គ្នាហើយ។
កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។