Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 13:13 - អាល់គីតាប

13 ស្តេច​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​ខ្លះ​ឲ្យ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ​មាន​កង‌ទ័ព​អ៊ីស្រ‌អែល ស្ថិត​នៅ​ពី​មុខ​កង‌ទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កង‌ទ័ព​យូដា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ​បាទ​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​បង្កប់​មួយ​ក្រុម ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ ពល​ទ័ព​របស់​ស្ដេច​ស្ថិត​នៅ​ពី​មុខទ័ព​យូដា ហើយ​ទ័ព​បង្កប់​ក៏​នៅ​ពី​ខាង​ក្រោយ​ទ័ព​យូដាដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​ខ្លះ​ឲ្យ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ មាន​កង‌ទ័ព​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​មុខ​កង‌ទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កង‌ទ័ព​យូដា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ឯ​យេរ៉ូ‌បោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ នឹង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 13:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ស្តេច​អប៊ី‌យ៉ា ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។


ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចំរៀង​សរសើរ​តម្កើង អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា​បាន​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់ គេ​មិន​ស្គាល់​យើង​ទេ ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។


លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទី‌ក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទី‌ក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!


យ៉ូស្វេ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច ទី‌ក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ យប់​នោះ យ៉ូស្វេ​សម្រាន្ត​ជា​មួយ​ប្រជា‌ជន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម