ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែលនឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីយ៉ាសាក់សម្លាប់។
២ ពង្សាវតារក្សត្រ 8:28 - អាល់គីតាប ស្តេចអហាស៊ីយ៉ាចេញទៅច្បាំងនឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានស្តេចយ៉ូរ៉ាម ជាស្តេចស្រុកអ៊ីស្រអែលទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយស្តេចយ៉ូរ៉ាមឲ្យរបួស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយេហូរ៉ាមមានរបួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាស៊ីយ៉ាយាងចេញទៅច្បាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានព្រះបាទយ៉ូរ៉ាម ជាស្ដេចស្រុកអ៊ីស្រាអែលយាងទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមឲ្យរបួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងយ៉ូរ៉ាម ជាបុត្រអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយ៉ូរ៉ាមមានរបួស |
ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែលនឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីយ៉ាសាក់សម្លាប់។
ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា នាំគ្នាទៅវាយក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
កូនរបស់លោកបេន-កេប៊ើរ គ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អើកុបក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។
បន្ទាប់មក ស្តេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅជម្រាបស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដាថា៖ «ស្តេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងខ្ញុំ តើស្តេចពេញចិត្តចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតមានប្រសាសន៍តបថា៖ «ខ្ញុំយល់ព្រមទៅជាមួយស្តេចដែរ! ពលទ័ពរបស់ខ្ញុំក៏ដូចជាពលទ័ពរបស់ស្តេច ហើយសេះរបស់ខ្ញុំក៏ដូចជាសេះរបស់ស្តេចដែរ»។
ស្អែកឡើងលោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់មុខស្តេច។ ស្តេចស្លាប់ ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។
ស្តេចយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅភូមិរ៉ាម៉ាក្នុងពេលស្តេចប្រយុទ្ធជាមួយស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ពេលនោះស្តេចអហាស៊ីយ៉ា ជាបុត្រស្តេចយ៉ូរ៉ាម ស្តេចស្រុកយូដា ធ្វើដំណើរទៅក្រុងយេសរាល សួរសុខទុក្ខស្តេចយ៉ូរ៉ាម ជាបុត្រស្តេចអហាប់ ដែលកំពុងតែមានជំងឺយ៉ាងខ្លាំង។
ណាពីអេលីយ៉ាសាក់បានហៅបុរសម្នាក់ដែលជាសមាជិកក្រុមណាពីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។
លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងស្តេចយ៉ូរ៉ាម។ គ្រានោះ ស្តេចយ៉ូរ៉ាម និងកងទ័ពអ៊ីស្រអែលទាំងមូល កំពុងតែការពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដតទល់នឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី។
ប៉ុន្តែ ស្តេចយ៉ូរ៉ាមបានត្រឡប់ទៅកាន់ក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅពេលប្រយុទ្ធជាមួយស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ លោកយេហ៊ូវមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកគាំទ្រខ្ញុំមែន! សូមប្រយ័ត្ន កុំឲ្យនរណាម្នាក់ចេញពីទីក្រុង នាំដំណឹងទៅប្រាប់អ្នកក្រុងយេសរាលឡើយ!»។
លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះស្តេចយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដា ក៏មកសួរសុខទុក្ខស្តេចយ៉ូរ៉ាមដែរ។
កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញស្តេចយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្តេចអ៊ីស្រអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្តេច ប៉ុន្តែ ពេលស្តេចយ៉ូសាផាតស្រែកឡើង។ អុលឡោះតាអាឡាមកជួយស្តេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីគាត់។
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាអ្នកទាយ បានចេញមកជួបស្តេចយ៉ូសាផាត ជម្រាបស្តេចថា៖ «ហេតុដូចម្តេចបានជាស្តេចជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់អុលឡោះតាអាឡាដូច្នេះ? ដោយស្តេចប្រព្រឹត្តបែបនេះ អុលឡោះតាអាឡាខឹងនឹងស្តេច។
ស្តេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ ស្តេចស្រុកអ៊ីស្រអែល ចេញទៅច្បាំងនឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរីនៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពេលនោះកងទ័ពស៊ីរីវាយស្តេចយ៉ូរ៉ាមរបួស។
នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។
ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ