២ ពង្សាវតារក្សត្រ 8:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងយ៉ូរ៉ាម ជាបុត្រអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយ៉ូរ៉ាមមានរបួស សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយេហូរ៉ាមមានរបួស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ព្រះបាទអហាស៊ីយ៉ាយាងចេញទៅច្បាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានព្រះបាទយ៉ូរ៉ាម ជាស្ដេចស្រុកអ៊ីស្រាអែលយាងទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមឲ្យរបួស។ សូមមើលជំពូកអាល់គីតាប28 ស្តេចអហាស៊ីយ៉ាចេញទៅច្បាំងនឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានស្តេចយ៉ូរ៉ាម ជាស្តេចស្រុកអ៊ីស្រអែលទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយស្តេចយ៉ូរ៉ាមឲ្យរបួស។ សូមមើលជំពូក |
ទ្រង់ក៏ចាត់សារទៅឯយ៉ូសាផាត ជាស្តេចយូដាថា ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយនឹងទូលបង្គំឬទេ ទ្រង់មានបន្ទូលឆ្លើយថា ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ទ្រង់ដែរ
រួចស្តេចយ៉ូរ៉ាមទ្រង់ត្រឡប់ទៅឯក្រុងយេសរាល ដើម្បីនឹងរក្សារបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់ នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ឯអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅឯក្រុងយេសរាល ដើម្បីនឹងសួរយ៉ូរ៉ាម ជាបុត្រអ័ហាប់ ពីព្រោះទ្រង់ប្រឈួន។