ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 8:18 - អាល់គីតាប

ស្តេច​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល និង​ប្រព្រឹត្ត​ដូច​រាជ​វង្ស​របស់​ស្តេច​អហាប់​ដែរ ព្រោះ​គាត់​បាន​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​អហាប់ ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល ដូច​ជា​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់​ដែរ ព្រោះ​ទ្រង់​បាន​យក​បុត្រី​របស់​ព្រះបាទ​អ័ហាប់​ធ្វើ​ជា​ភរិយា ក៏​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អហាប់ ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៃ​ពួក​ស្តេច​អ៊ីស្រាអែល ដូច​ជា​ជំនួរ​វង្ស​អ័ហាប់ដែរ ពី​ព្រោះ​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់ ធ្វើ​ជា​ភរិយា ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 8:18
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ដែល​មាន​នរណា ដូច​ស្តេច​អហាប់​ទេ គឺ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​ភរិយា។


ស្តេច​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ប៉ុន្តែ ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​នានា​នៅ​ស្រុក​អ៊ីស្រ‌អែល គឺ​ស្តេច​ហ៊ាន​រហូត​ដល់​យក​កូន​ទៅ​ធ្វើ​គូរបាន តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។


យើង​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជ​វង្ស​អហាប់​ដែរ។ យើង​នឹង​បោស​សំអាត​ក្រុង​យេរូ‌សាឡឹម ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។


ស្តេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ស្តេច​ហេ‌សេគា​ជា​បិតា​បាន​លុប​បំបាត់។ ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ជូន​ព្រះ‌អាសេ‌រ៉ា ដូច​ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​ដែរ។ ស្តេច​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។


ក្នុង​អាយុ​ម្ភៃ​ពីរ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា អថាលា ជា​ចៅ​របស់​ស្តេច​អូមរី ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​អហា‌ស៊ីយ៉ា​ដើរ​តាម​មាគ៌ា​របស់​រាជ​វង្ស​ស្តេច​អហាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច​រាជ‌វង្ស​ស្តេច​អហាប់​ដែរ ព្រោះ​ស្តេច​បាន​រៀប​ការ​ជា​មួយ​ញាតិ‌វង្ស​របស់​ស្តេច​អហាប់។


ស្តេច​បាន​ស្វែង​រក​ម្ចាស់​នៃ​អយ្យ‌កោ​របស់​គាត់ និង​ធ្វើ​តាម​បទ​បញ្ជា​របស់​ទ្រង់ គឺ​ស្តេច​មិន​ធ្វើ​ដូច​អ្នក​ស្រុក​អ៊ីស្រ‌អែល​ទេ។


ស្តេច​យ៉ូសា‌ផាត​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស​យ៉ាង​ច្រើន។ ស្តេច​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អហាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។


លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​អ្នក​ទាយ បាន​ចេញ​មក​ជួប​ស្តេច​យ៉ូសា‌ផាត ជម្រាប​ស្តេច​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់អុលឡោះ‌តាអាឡា​ដូច្នេះ? ដោយ​ស្តេច​ប្រព្រឹត្ត​បែប​នេះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច។


ផ្ទុយ​ទៅ​វិញ អ្នក​ដើរ​តាម​ផ្លូវ​របស់​ស្តេច​ទាំង‌ឡាយ​នៃ​ស្រុក​អ៊ីស្រ‌អែល អ្នក​ទាក់‌ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​គោរព​ព្រះ​ក្លែង‌ក្លាយ ដូច​រាជ​វង្ស​របស់​ស្តេច​អហាប់​បាន​ប្រព្រឹត្ត ហើយ​អ្នក​បាន​សម្លាប់​ប្អូន​បង្កើត​របស់​អ្នក ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​អ្នក​ដែរ។


ស្តេច​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ស្តេច​អហាប់​ដែរ ព្រោះ​ស្តេច​បាន​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​អហាប់ ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។


អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។