ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតអុលឡោះបានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយយ៉ាកកូបចេះតែបង្ខំខ្លាំងពេក អេសាវក៏យល់ព្រមទទួល។
២ ពង្សាវតារក្សត្រ 5:15 - អាល់គីតាប គាត់ត្រឡប់មកជួបអ្នកជំនិតរបស់អុលឡោះជាមួយពួកបម្រើរបស់គាត់។ ពេលទៅដល់គាត់ឈរនៅមុខណាពីជម្រាបថា៖ «ខ្ញុំដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំផងចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកបានត្រឡប់ទៅរកអ្នកសំណព្វរបស់ព្រះវិញ ឈរនៅចំពោះមុខជម្រាបថា៖ «ឥឡូវនេះ ខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ ក្រៅពីព្រះនៃសាសន៍អ៊ីស្រាអែលមួយប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកត្រឡប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការី ជម្រាបថា៖ «ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជំរាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ |
ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតអុលឡោះបានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយយ៉ាកកូបចេះតែបង្ខំខ្លាំងពេក អេសាវក៏យល់ព្រមទទួល។
ស្តេចមានប្រសាសន៍ទៅកាន់អ្នកនាំសាររបស់អុលឡោះថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
លុះដល់ពេលធ្វើគូរបានវេលាល្ងាច អេលីយ៉េសចូលមកជិតអាសនៈ ហើយទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ទ្រង់ពិតជាម្ចាស់នៃជនជាតិអ៊ីស្រអែល ហើយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ សូមឲ្យពួកគេឃើញថា ខ្ញុំធ្វើការទាំងនេះ តាមបញ្ជារបស់ទ្រង់។
ស្តេចហេសេគាទូរអាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ! មានតែទ្រង់មួយគត់ ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុត ពីកណ្តាប់ដៃរបស់ស្តេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែទ្រង់ប៉ុណ្ណោះ ដែលពិតជាម្ចាស់!»។
កាលអេលីយ៉ាសាក់ ជាអ្នកជំនិតរបស់អុលឡោះជ្រាបថា ស្តេចស្រុកអ៊ីស្រអែលហែកអាវគាត់ក៏ចាត់គេឲ្យទៅសួរស្តេចថា៖ «ហេតុអ្វីបានជាស្តេចហែកអាវដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងខ្ញុំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រអែលមានណាពីម្នាក់មែន!»។
អុលឡោះតាអាឡាជាស្តេចរបស់ ជនជាតិអ៊ីស្រអែល គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលថា: យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានម្ចាស់ណាទៀតឡើយ។
កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានម្ចាស់ណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។
ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាអុលឡោះតាអាឡា គ្មានម្ចាស់ណាផ្សេងទៀតឡើយ។
ស្តេចមានប្រសាសន៍មកដានីយ៉ែលថា៖ «អុលឡោះជាម្ចាស់របស់អស់លោកពិតជាម្ចាស់លើព្រះនានា និងជាម្ចាស់លើស្តេចនានាមែន! មានតែទ្រង់ទេដែលសំដែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាអ្នករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចអុលឡោះទេ»។
«លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរគុណអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងទ្រង់ដែលនៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច ទ្រង់គ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ដ្បិតបើចិត្ដយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះ សឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។
ពួកគេឆ្លើយតបមកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បង្គាប់ដល់ម៉ូសាជាអ្នកបម្រើរបស់ទ្រង់ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកអ្នក និងឲ្យពួកអ្នកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកអ្នកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្តាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។
ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់ ព្រោះតែនាមដ៏ល្បីនៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅស្រុកអេស៊ីប
សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។
លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់អុលឡោះ តើបានអ្វីយកទៅឲ្យគាត់? ក្នុងសំពាយយើងគ្មានសល់នំបុ័ងទេ ហើយយើងក៏គ្មានអំណោយអ្វីសម្រាប់ឲ្យអ្នកជំនិតរបស់អុលឡោះដែរ តើយើងមានអ្វី?»។