បន្ទាប់មក ម៉ាឡាអ៊ីកាត់បានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។
២ ពង្សាវតារក្សត្រ 23:2 - អាល់គីតាប បន្ទាប់មក ស្តេចទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអ៊ីមុាំណាពី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ស្តេចអានបន្ទូលនៃអុលឡោះទាំងប៉ុន្មានក្នុងគីតាបសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងដំណាក់របស់អុលឡោះតាអាឡា ឲ្យប្រជាជនស្តាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្តេចយាងឡើងទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន ពួកសង្ឃ ពួកហោរា និងប្រជាជនទាំងអស់ ទាំងតូច ទាំងធំផង ទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូលនៅក្នុងគម្ពីរ ជាសេចក្ដីសញ្ញាដែលបានឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ឲ្យគេស្តាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ព្យាការី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឲ្យប្រជាជនស្ដាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចទ្រង់យាងឡើង ទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន នឹងពួកសង្ឃ ពួកហោរា ហើយនឹងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូល នៅក្នុងគម្ពីរជាសេចក្ដីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់ |
បន្ទាប់មក ម៉ាឡាអ៊ីកាត់បានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។
នៅក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលម៉ូសាបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលគាត់ទទួលនៅភ្នំហោរែប កាលអុលឡោះតាអាឡាចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។
ពេលនោះមូស្ទីហ៊ីលគីយ៉ា មានប្រសាសន៍ទៅកាន់លោកសាផានជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។
ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្តី ប្រុស ឬស្រីក្តី មិនស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
ពួកគេបង្រៀនប្រជាជននៅស្រុកយូដា ដោយយកហ៊ូកុំរបស់អុលឡោះតាអាឡា ទៅជាមួយផង។ ពួកគេធ្វើដំណើរតាមក្រុងទាំងអស់ នៃស្រុកយូដាហើយប្រៀនប្រដៅអ្នកស្រុក។
នៅគ្រានោះ ពេលអានគីតាបហ៊ូកុំរបស់ណាពីម៉ូសា នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះជាដាច់ខាត
បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គីតាបហ៊ូកុំរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។
នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។
អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា ទាសករក៏លែងនៅក្រោមអំណាច ម្ចាស់របស់ខ្លួនទៀតដែរ។
នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់យេរេមា ក្រោយពេលដែលស្តេចសេដេគាចេញបញ្ជាឲ្យប្រជាជនទាំងមូល នៅក្រុងយេរូសាឡឹមធ្វើកិច្ចសន្យាដោះលែងទាសករ
ប៉ុន្ដែ ដោយអុលឡោះការពារខ្ញុំរហូតមកទល់ថ្ងៃនេះ បានជាខ្ញុំនៅតែផ្ដល់សក្ខីភាពអំពីទ្រង់ នៅចំពោះមុខអ្នកតូចអ្នកធំ។ ខ្ញុំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកណាពី និងម៉ូសា បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
«ចូរយកហ៊ូកុំនេះ ទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ គីតាបនេះជាបន្ទាល់ទាស់នឹងអ្នក
ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូចឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ដ ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។
ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្ដដំណើរទៅមុខទៀត។
កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ អុលឡោះតាអាឡាក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺទ្រង់ដាក់ទណ្ឌកម្មពួកគេឲ្យកើតប្ញសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។