ដ្បិតអ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
២ ពង្សាវតារក្សត្រ 19:7 - អាល់គីតាប បន្តិចទៀត ស្តេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្តេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេសម្លាប់ ដោយមុខដាវនៅស្រុកនោះ”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ យើងនឹងបណ្ដាលគំនិតគេឲ្យសម្រេចនឹងត្រឡប់ទៅស្រុកគេវិញ ដោយបានឮដំណឹងមួយ រួចយើងនឹងឲ្យគេដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់គេនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវ នៅស្រុកនោះ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញនឹងបណ្តាលគំនិតវាឲ្យសំរេចនឹងត្រឡប់ទៅស្រុកវាវិញ ដោយបានឮដំណឹងមួយ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។ |
ដ្បិតអ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
ស្តេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ នេះជាបន្ទូលរបស់អុលឡោះតាអាឡា
ពីមុននោះ អុលឡោះតាអាឡាបានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចំបាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្តេចស្រុកអ៊ីស្រអែលទៅពឹងទ័ពរបស់ស្តេចជនជាតិហេត និងទ័ពរបស់ស្តេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
ពេលនោះ អុលឡោះតាអាឡាចាត់ម៉ាឡាអ៊ីកាត់មួយនាក់ ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី។ ស្តេចវិលត្រឡប់ទៅស្រុកវិញទាំងអាម៉ាស់មុខ។ ស្តេចចូលទៅក្នុងវិហារនៃព្រះរបស់ស្តេច ហើយពេលនោះកូនបង្កើតរបស់ស្តេច នាំគ្នាសម្លាប់ស្តេចដោយមុខដាវ។
មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
សូមអុលឡោះដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ទ្រង់សងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ទ្រង់ធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
គាត់នឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ គាត់ប្រើបន្ទូលរបស់អុលឡោះជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលគាត់ចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
អុលឡោះតាអាឡាប្រទានដំណឹងមកខ្ញុំ ទ្រង់ចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសហៅប្រជាជាតិនានាថា ចូរប្រមូលគ្នាមកប្រហារស្រុកអេដុម ចូរក្រោកឡើង វាយលុកស្រុកនេះទៅ!
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យខ្យល់ព្យុះ បក់បោកបំផ្លាញក្រុងបាប៊ីឡូន និងប្រជាជននៅក្រុងនោះ។
មិនត្រូវបាក់ទឹកចិត្ត ហើយភ័យខ្លាច ដោយឮពាក្យចចាមអារ៉ាមដែលគេនិយាយ ក្នុងស្រុកនោះឡើយ! ដ្បិតឆ្នាំនេះមានឮពាក្យចចាមអារ៉ាមមួយ ឆ្នាំក្រោយមានឮពាក្យចចាមអារ៉ាមមួយទៀត អំពើហិង្សានឹងកើតមាននៅក្នុងស្រុក ហើយអ្នកកាន់អំណាចផ្ដាច់ការនឹងដណ្ដើម អំណាចតៗគ្នា។
នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលអុលឡោះសំដែងឲ្យអូបាឌាឃើញ គឺជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់អំពីស្រុកអេដុម។ អុលឡោះតាអាឡាប្រទានដំណឹងមកពួកយើង ទ្រង់ចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា: “ចូរក្រោកឡើង នាំគ្នាវាយសំរុក ចូរវាយលុកស្រុកអេដុមទៅ!”។