ក្រោយមក មានគេជម្រាបយូសុះថា ឪពុករបស់គាត់មានជំងឺ។ គាត់ក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់គាត់ទាំងពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។
២ ពង្សាវតារក្សត្រ 13:14 - អាល់គីតាប នៅគ្រានោះ អេលីយ៉ាសាក់មានជំងឺជាទម្ងន់ហៀបនឹងស្លាប់។ ស្តេចយ៉ូអាសជាស្តេចស្រុកអ៊ីស្រអែលមកសួរសុខទុក្ខគាត់ ស្តេចយំសម្រក់ទឹកភ្នែកលើមុខគាត់ ហើយមានប្រសាសន៍ថា៖ «លោកបិតា! លោកបិតាអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រអែល!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ លោកអេលីសេមានជំងឺដែលនាំឲ្យលោកស្លាប់ ហើយព្រះបាទយ៉ូអាសជាស្ដេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏យំសោកនឹងលោក ដោយមានរាជឱង្ការថា៖ «ឱលោកឪពុក លោកឪពុកខ្ញុំអើយ លោកគឺជាព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ |
ក្រោយមក មានគេជម្រាបយូសុះថា ឪពុករបស់គាត់មានជំងឺ។ គាត់ក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់គាត់ទាំងពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។
យ៉ាកកូបបានផ្តែផ្តាំកូនៗចប់សព្វគ្រប់ហើយ គាត់លើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់គាត់។
រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច និងសង្គ្រាមជាមួយស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
កាលស្តេចយ៉ូអាសស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្តេចស្រុកអ៊ីស្រអែលនៅក្រុងសាម៉ារី ហើយស្តេចយេរ៉ូបោមឡើងស្នងរាជ្យ។
អេលីយ៉ាសាក់ជម្រាបស្តេចថា៖ «សូមស្តេចយកធ្នូ និងព្រួញមក!»។ ស្តេចក៏យកធ្នូ និងព្រួញមកកាន់។
កាលអេលីយ៉ាសាក់ឃើញដូច្នេះ គាត់ស្រែកថា៖ «លោកបិតា! លោកបិតាអើយ! លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រអែល!»។ បន្ទាប់មក គាត់មើលអេលីយ៉េសលែងឃើញទៀត។ គាត់យកសម្លៀកបំពាក់របស់គាត់មកហែកជាពីរ
នៅគ្រានោះ ស្តេចហេសេគា មានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ណាពីអេសាយ ជាកូនរបស់លោកអម៉ូស មកជួបស្តេចជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលថា សូមស្តេចផ្តែផ្តាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតស្តេចមិនរស់រានតទៅទៀតទេ ស្តេចជិតស្លាប់ហើយ»។
ពេលស្តេចស្រុកអ៊ីស្រអែល ឃើញទាហានស៊ីរី ស្តេចសួរអេលីយ៉ាសាក់ថា៖ «លោកបិតា! តើយើងត្រូវប្រហារជីវិតពួកគេឬ?»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។
ពេលមនុស្សត្រឹមត្រូវទទួលពរ ទីក្រុងទាំងមូលក៏ចំរុងចំរើនដែរ ផ្ទុយទៅវិញ ដោយសារពាក្យសំដីរបស់មនុស្សអាក្រក់ ទីក្រុងត្រូវរលំ។
មនុស្សសុចរិតកំពុងតែវិនាស តែគ្មាននរណាយកចិត្តទុកដាក់ មនុស្សល្អបាត់បង់ជីវិត តែគ្មាននរណាចាប់អារម្មណ៍សោះ មនុស្សសុចរិតអន្តរាយ ដោយមនុស្សអាក្រក់ធ្វើបាប។
ទោះបីនៅស្រុកនោះ មានណុះហ៍ ដានីយ៉ែល និងអៃយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងស្វែងរកក្នុងចំណោមពួកគេ ក្រែងលោឃើញនរណាម្នាក់មានគំនិតសង់កំពែងការពារក្រុង ហើយឈរនៅចំពោះយើងត្រង់កន្លែងបាក់បែក ដើម្បីការពារស្រុកទេសកុំឲ្យវិនាស តែយើងរកពុំបានសោះ។
ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកណាពីក៏មិននៅរស់រហូតដែរ។
ដ្បិតស្តេចហេរ៉ូដខ្លាចយ៉ះយ៉ា ព្រោះស្តេចដឹងថា យ៉ះយ៉ាជាមនុស្សសុចរិត និងជាអ្នកបរិសុទ្ធ។ ដូច្នេះ ស្តេចការពារយ៉ះយ៉ា។ កាលស្តេចស្តាប់ពាក្យយ៉ះយ៉ាពេញចិត្តជាខ្លាំង តែស្តេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
នាងទាំងពីរនាក់បានចាត់គេឲ្យទៅជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ អ្នកដែលលោកម្ចាស់ស្រឡាញ់ កំពុងតែមានជំងឺ»។
ទតបានបម្រើអុលឡោះ តាមគម្រោងការទ្រង់នៅជំនាន់នោះ រួចស្លាប់ទៅ។ គេបានបញ្ចុះសពទតក្នុងផ្នូរ ជាមួយជីតា ហើយសពរបស់គាត់ក៏បានរលួយអស់ដែរ។
គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។