Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 13:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នៅ​គ្រា​នោះ អេលី‌សេ​លោក​ចាប់​ឈឺ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​ឈ្ងោក​យំ​នឹង​លោក ដោយ​បន្ទូល​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នេះ​គឺ​ជា​ព្រះ‌រាជ‌រថ នឹង​ទ័ព​សេះ របស់​ពួក​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នៅ​គ្រា​នោះ លោក​អេលី‌សេ​មាន​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​យំ​សោក​នឹង​លោក ដោយ​មាន​រាជ​ឱង្ការ​ថា៖ «ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ លោក​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្ដេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​គ្រា​នោះ អេលី‌យ៉ាសាក់​មាន​ជំងឺ​ជា​ទម្ងន់​ហៀប​នឹង​ស្លាប់។ ស្តេច​យ៉ូអាស​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​មក​សួរ​សុខ​ទុក្ខ​គាត់ ស្តេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​បិតា! លោក​បិតា​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រ‌អែល!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 13:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​ជំរាប​យ៉ូសែប​ថា ឪពុក​លោក​មាន​ជំងឺ​ឈឺ​ហើយ នោះ​យ៉ូសែប​ក៏​នាំ​យក​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ជា​កូន​ខ្លួន​ទាំង​២ ទៅ​ជា​មួយ


កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។


យ៉ូសែប​ក៏​ក្រាប​ផ្ទប់​នៅ​លើ​មុខ​ឪពុក ទាំង​យំ​ហើយ​ថើប​គាត់


រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នឹង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ រួច​យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​យ៉ូអាស​នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រាអែល។


អេលី‌សេ​ទូល​តប​ថា សូម​យក​ធ្នូ នឹង​ព្រួញ​មក ទ្រង់​ក៏​យក​ធ្នូនឹង​ព្រួញ​មក​ឯ​លោក


អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថនឹង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រាអែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក


នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ


កាល​ស្តេច​អ៊ីស្រាអែល​បាន​ឃើញ​គេ នោះ​ទ្រង់​មាន​បន្ទូល​សួរ​អេលី‌សេ​ថា លោក​ឪពុក​អើយ តើ​ត្រូវ​ឲ្យ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សំឡាប់​គេ​ឬ​អី


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជួយ​ផង ដ្បិត​មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​ពួក​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​ដែរ


ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ​របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រលំ​វិញ។


មនុស្ស​សុចរិត​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ​ឥត​មាន​អ្នក​ណា​ពិចារណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ​ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ


នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល នឹង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ


អញ​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង​ឡើង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​អញ​ជំនួស​គេ ដើម្បី​ឲ្យ​អញ​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែអញ​រក​មិន​បាន​អ្នក​ណា​មួយ​សោះ


ឯ​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា ឥឡូវ​តើ​គេ​នៅ​ឯ​ណា ហើយ​ពួក​ហោរា​តើ​គេ​នៅ​ជា​ដរាប​ឬ​អី


ព្រោះ​ស្តេច​ហេរ៉ូឌ​កោត‌ខ្លាច​លោក​យ៉ូហាន ដោយ​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ទ្រង់​ក៏​ការ‌ពារ​ទុក​វិញ កាល​ទ្រង់​បាន​ស្តាប់​លោក នោះ​ក៏​មាន​ព្រះ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ​បាន​ស្តាប់​លោក​ដោយ​អំណរ


បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ


រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ


គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា គាត់​ឈឺ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម